ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ និងគណៈកម្មការសហគមន៍នេសាទបាទងសាមគ្គីប្រាំពីមករា បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង អនុវត្ដបានចំនួន០១ ករណី
ចេញ​ផ្សាយ ២០ កញ្ញា ២០២១
262

សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ការងារការពារធនធានជលផល ៖

ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ និងគណៈកម្មការសហគមន៍នេសាទបាទងសាមគ្គីប្រាំពីមករា បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង អនុវត្ដបានចំនួន០១ ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ដោយបានបំផ្លាញឧបករណ៍ល្មើសច្បាប់នៅកន្លែងនេសាទ រួមមាន ៖

១. លូស្បៃមុងចំនួន១៧ មាត់

២. របាំងស្បៃមុងប្រវែង ១ ៤០០ ម៉ែត្រ

៣. បង្គោលចម្រឹងចំនួន៤៣០ ដើម

៤. ចាក់លែងកូនត្រីចម្រុះទម្ងន់១០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter