មន្ត្រីជំនាញបន្តយុទ្ធនាការចុះផ្សព្វផ្សាយវិធានការការពារនិងព្យាបាលជម្ងឺឆ្លងសត្វគោ-ក្របីជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ១៦ កញ្ញា ២០២១
199

សកម្មភាពការងារ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃពុធ៩កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី15ខែកញ្ញា ឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការដឺកនាំប្រកបដោយភាពឆន្ទះ និងបង្កភាពងាយស្រួលរបស់លោកប្រធានមន្ទីរ ជាក់ស្តែងនៅថ្ងៃនេះការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់450រៀល លេខ2តម្លៃ 1គ្រាប់420រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់350 លេខ2មួយគ្រាប់330រៀល លេខ3តម្លៃ មួយ300រៀល ។

II- ផ្នែកបសុព្យាបាល ៖

១- ការងារសុខភាពសារធារណៈ

- ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។

២- ការព្យាបាលសត្វ៖

- ចុះព្យាបាលគោឈឺ បាន២ក្បាល រោគសញ្ញា សង្ស័យជំងឺដុំពកស្បែក ។

៣- ការងារចាក់វ៉ាក់សាំង៖

- មន្រ្តីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរ មូលដ្ឋានចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី បានគោ៥០ក្បាល នៅស្រុកពារាំង និងស្រុកកំចាយមារ។

III- ផ្នែកផ្សព្វផ្សាយ ៖

- មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក) នឹងបច្ទេកទេសចិញ្ចឹមគោ ដល់មេភូមិ និងកសិករបាន ៣ដង ក្នុងនោះបានចែកថ្នាំប្លឺមេទិលឡែនដល់មេភូមិ ដើម្បីឲ្យគាត់ទៅចែកបន្តដល់កសិករដែលមានសត្វឈឺក្នុងភូមិរបស់គាត់ និងកសិករបាន៣៦គ្រួសារ មានគោ៥២ក្បាល អស់ប្លឺមេទិលឡែន៣២លិត្រលិត្រ នៅ ព្រះស្តេច ស្រុកពារាំងនិងស្រុកកំចាយមារ។

ចំនួនអ្នកចូលទស្សនា
Flag Counter