ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ជុំ ច័ន្ទតារា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងមន្ត្រីគម្រោងTSSD-AF បានអញ្ជើញចូលរួមពិធីប្រគល់ និងអនុវត្តន៍ការតម្លើងឧបករណ៍ព្រោះគ្រាប់ពូជស្រូវចំនួន០៥គ្រឿងជូនដល់សហគមន៍ផលិតស្រូវពូជក្នុងស្រុកស្វាយអន្ទរ ស្រុកសុីធរកណ្តាល ស្រុកព្រះស្តេច ស្រុកកំពង់ត្របែក។ កម្មវិធីបានប្រព្រឹត្តទៅសហគមន៍កសិកម្មភ្នំគង់រីកចម្រើនស្ថិតនៅឃុំមេបុណ្យស្រុកស្វាយអន្ទរ ។ដោយមានការបណ្តុះបណ្តាលបច្ចេកទេសតម្លើងឧបករណ៍ និងបច្ចេកទេសប្រើប្រាស់ ថែទាំពីដៃគូក្រុមហ៊ុនផ្គត់ផ្គង់។បានចូលរួមអនុវត្តផ្ទាល់ក្នុងការតម្លើង និងអនុវត្តប្រើប្រាស់ឧបករណ៍ព្រោះជាក់ស្តែងនៅលើទីថ្នាលផងដែរ។ អ្នកអញ្ជើញចូលរួមសរុបចំនួន ២០នាក់ ស្រី០នាក់ ។