សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទីទី១០ ខែកញ្ញា ឆ្នាំ២០២១ ការងារការពារធនធានជលផល ៖
កម្លាំងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅឃុំរោងដំរី ស្រុកបាភ្នំ និងផ្នែករដ្ឋបាលជលផលកំពង់លាវបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំព្រៃព្នៅ ស្រុកពារាំង ដោយអនុវត្តបានសរុបចំនួន០២ ករណី ដោយបានបំផ្លាញចោលឧបករណ៍ស្បៃមុងនៅនឹងកន្លែងនេសាទរួមមាន៖
១. លូស្បៃមុងចំនួន៦២ មាត់
២. របាំងស្បៃមុងប្រវែង២.១៤០ ម៉ែត្រ
៣. បង្កោលចម្រឹងចំនួន៩៤៥ ដើម
៤. បានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញទម្ងន់៤៥ គក្រ។