សកម្មភាពការងារ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃសៅរ៍៥កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី11ខែកញ្ញា ឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការដឺកនាំប្រកបដោយភាពឆន្ទះ និងបង្កភាពងាយស្រួលរបស់លោកប្រធានមន្ទីរ សាក់ស្តែងនៅថ្ងៃនេះការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖
I- ការងារផលិតកម្ម ៖
១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់330 លេខ2មួយគ្រាប់290រៀល លេខ3តម្លៃ មួយ260រៀល ។
៣-ការចិញ្ចឺមសត្វ ៖ - ចពិនិត្យមើលការចិញ្ចឹមគោ និងណែនាំពីបច្ចេកទេសទេសចិញ្ចឹម បាញ់ថ្នាំសំលាប់មេរោគនៅក្រោលចិញ្ចឹមគោរបស់កសិករ លី សុខា មានគោ៧ក្បាល នៅឃុំព្រៃព្នៅ ស្រុកពារាំង ។
៤-ការងារបង្កាត់សិប្បនិម្មិត ៖ - ចបង្កាត់សិប្បនិម្មិតគោបាន១ក្បាល នៅស្រុកពារាំង
II- ផ្នែកបសុព្យាបាល ៖
១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។
២- ការព្យាបាលសត្វ៖ - ចុះព្យាបាលគោឈឺ បាន១៥ក្បាល រោគសញ្ញា សង្ស័យជំងឺដុំពកស្បែក ។
III- ផ្នែកផ្សព្វផ្សាយ ៖
- មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក) នឹងបច្ទេកទេសចិញ្ចឹមគោ ដល់មេភូមិ និងកសិករបាន ៦ដង ក្នុងនោះបានចែកថ្នាំប្លឺមេទិលឡែនដល់មេភូមិ ដើម្បីឲ្យគាត់ទៅចែកបន្តដល់កសិករដែលមានសត្វឈឺក្នុងភូមិរបស់គាត់ និងកសិករបាន១៤១គ្រួសារ អស់ប្លឺមេទិលឡែន៧៥លិត្រ នៅ ស្រុកពាមជរ ស្រុកមេសាង ព្រះស្តេច ស្រុកពាមរក៍ និងស្វាយអន្ទរ។