សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទីទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ និងគាំទ្របង្កភាពងាយស្រួលពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។ ការងារការពារធនធានជលផល ៖កម្លាំងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ និងផ្នែករដ្ឋបាលជលផលកំពង់លាវបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅភូមិពាមស្ដី ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ដោយអនុវត្តបានចំនួន០៣ ករណី ដោយបានបំផ្លាញចោលឧបករណ៍ស្បៃមុង និងឧបករណ៍ឆកនៅនឹងកន្លែងនេសាទរួមមាន៖
១. លូស្បៃមុងចំនួន៤៥ មាត់
២. របាំងស្បៃមុងប្រវែង១.៥៧៥ ម៉ែត្រ
៣. បង្កោលចម្រឹងចំនួន៥២៦ ដើម
៤. ឧបករណ៍ឆក់ត្រី(អាំងវែរទ័រ) ចំនួន០១ គ្រឿង
៥. ដងឆក់ភ្ជាប់ខ្សែភ្លើងចំនួន០២ ដើម
៦. បានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញទម្ងន់៣០គក្រ។