លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំមន្ត្រីជំនាញបន្តយុទ្ធនាការចុះផ្សព្វផ្សាយពីវិធានការការពារ និងព្យាបាលជម្ងឺឆ្លងសត្វគោ-ក្របីជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ០៣ កញ្ញា ២០២១
447

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី​០២​ខែ កញ្ញា ឆ្នាំ២0២១ លោក អ៊ុក សំណាង ប្រធានមន្ឬីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានបន្តដឹកនាំកម្លាំងមន្ត្រីជំនាញការិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្តស្រុក​នឹងភ្នាក់ងារសុខភាពសត្វភូមិបន្តបើកយុទ្ឋនាការចាក់វាក់សាំងការពារជំងឺដុំពកស្បែកគោ​ក្របីជូនប្រជាពលរដ្ឋ​នៅភូមិ កន្លែង​ជ្រៅ ឃុំ ក្របៅ ស្រុក​កំចាយមារ ដោយមានការអញ្ជើញចូលរួមផងដែគឺលោកជន្ទប់ទី១ឃុំ លោក មេភូមិ ប្រជាកសិករម្ចាស់សត្វគោបានអញ្ជើញចូលរួមយ៉ាងច្រើនក្នុងយុទ្ឋនាការនោះសម្រេចាក់វាក់សាំងការពារជំងឺពកស្បែកបានគោសរុបចំនួន១០០ក្បាលគោចំនួន៧៥ក្បាល ក្របី២៥ក្បាល ចាក់ថ្នាំព្យាបាលគោឈឺបានសរុបចំនួន​១៥ក្បាល​ក្នុងនោះមានក្របី៤ក្បាល នឹងបានចែក​ប្លឺមេទីឡែន(ថ្នាំពណ៌ស្វាយ)​សម្រាប់យកទៅលាបដំបៅគោដោយខ្លួនឯងរួមជាមួយខិតបណ្ណផ្សព្វផ្សាយបច្ចេកទេសការការពារ​នឹងព្យាបាលជំងឺ​សត្វដោយម្ចាស់ការបន្ត​តាមរយះលោកលោកស្រីជាភ្នាក់ងារសុខភាពសត្វភូមិ​ដែលនៅជិតពួកគាត់បានចំនួន១៥ ភូមិ។ នៅឃុំ ជាច ចាក់វាក់សាំងបានសរុបចំនួន៥០ក្បាល/ក្របីចំនួន១១ក្បាល

សូមបញ្ជក់ផងដែ​ថានៅក្នុងខេត្តព្រៃវែងមានសត្វគោ ក្របីសរុបចំនួន ៣៧៥ ៩២៦ ក្បាលក្នុងនោះមានគោសរុប​៣៦១​.០៦១ ក្របីសរុប ១៤​.៨៦៥​ក្បាល ចំពោះមុខនេះតាមការសម្រង់ស្ថិតិសត្វឈឺ​ដុំពកស្បែកសរុបទួទាំងខេត្ត​គិតត្រឹមថ្ងៃទី២ខែកញ្ញា​នេះមានគោឈឺសរុបចំនួនជាង ៤១៥ ក្បាលកំពុងបន្តព្យាបាលជូនប្រជាពលរដ្ឋ។

ចំនួនអ្នកចូលទស្សនា
Flag Counter