នៅព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ខែ កញ្ញា ឆ្នាំ២0២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបន្តដឹកនាំកម្លាំងមន្ត្រីជំនាញការិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្តស្រុកនឹងភ្នាក់ងារសុខភាពសត្វភូមិបន្តបើកយុទ្ឋនាការចាក់វាក់សាំងការពារជំងឺដុំពកស្បែកគោក្របីជូនប្រជាពលរដ្ឋនៅភូមិ ក្រសាំង ឃុំ ជីផុច ស្រុកមេសាង ដោយមានការអញ្ជើញចូលរួមផងដែគឺលោកជន្ទប់ទី១ឃុំ លោកមេភូមិ ប្រជាកសិករម្ចាស់សត្វគោបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ នោក្នុងយុទ្ឋនាការនោះសម្រេចាក់វាក់សាំងការពារជំងឺពកស្បែក បានគោសរុបចំនួន១៤០ក្បាលនឹងចាក់ថ្នាំព្យាបាលគោឈឺបានសរុបចំនួន៣២ក្បាលនឹងបានចែកថ្នាំពណ៌ស្វាយសម្រាប់យកទោលាបដំបៅគោរួមជាមួយខិតបណ្ណផ្សព្វផ្សាយបច្ចេកទេសការការពារនឹងព្យាបាលជំងឺសត្វដោយម្ចាស់ការបន្តតាមរយះលោកលោកស្រីជាភ្នាក់ងារសុខភាពសត្វភូមិដែលនៅជិតពួកគាត់។ ៚សូមបញ្ជក់ផងដែថានៅក្នុងខេត្តព្រៃវែងមានសត្វគោ ក្របីសរុបចំនួន ៣៧៥ ៩២៦ ក្បាលក្នុងនោះមានគោសរុប៣៦១.០៦១ ក្របីសរុប ១៤.៨៦៥ក្បាល ចំពោះមុខនេះតាមការសម្រង់ស្ថិតិសត្វឈឺដុំពកស្បែកសរុបទួទាំងខេត្តមានឈឺសរុបចំនួន ៣៥០ក្បាល ព្យាបាលជា៦០ក្បាល ក្រៅពីនេះកំពុងបន្តព្សាបាល មានងាប់កូនគោចំនួន៥ក្បាល។