ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ឯកឧត្តម តាន់ ផាណ្ណារា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយសុខភាពសត្វនឹងផលិតកម្មសត្វបានផ្តល់ថ្នាំព្យាបាលនឹងវាក់សាំងការពារជំងឺដុំពកស្បែកគោក្របី។ដើម្បីចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលានឹងដោយមានការណែនាំលើកទឹកចិត្តពីឯកឧត្តម ជា សុមេធី អភិបាលនៃគណះអភិបាលខេត្តព្រៃវែង ជម្រុញឲ្យមន្ទីរជំនាញយកចិត្តទុកដាក់ក្នុងផ្តល់សេវាចាក់វ៉ាក់សាំងនឹងជូយព្យាបាលជំងឺសត្វជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ។ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២0២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំកម្លាំងមន្ត្រីជំនាញការិយាល័យផលិតកម្មនឹងបសុព្យាបាលខេត្ តស្រុកនឹងភ្នាក់ងារសុខភាពសត្វភូមិបន្តបើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោក្របីជូនប្រជាពលរដ្ឋនៅភូមិអ្នកតាជ័យ ឃុំ គោកគង់លិច ស្រុកកញ្រៀ ដោយមានការអញ្ជើញចូលរួម ផងដែពីលោកប្រធានមន្ទីរពត៌មានខេត្តព្រៃវែងលោកអភិបាលរងស្រុកកញ្ជ្រៀច លោកមេឃុំ ជន្ទប់ទី១ឃុំ លោកមេភូមិ រួមជាមួយអ្នកពាក់ពន្ឋ័មួយចំនួនទៀត នឹងប្រជាកសិករម្ចាស់សត្វគោបានអញ្ជើញចូលរួមយ៉ាងកុះករ ក្នុងប្រតិបត្តិការនោះសម្រេចាក់វ៉ាក់សាំងការពារជំងឺពកស្បែកបានគោចំនួន១៤៥ក្បាល នឹងចាក់ថ្នាំព្យាបាលគោឈឺបានចំនួន២៨ក្បាលនឹងបានចែកថ្នាំពណ៌ស្វាយសម្រាប់លាបដំបៅគោ នឹងខិតបណ្ណផ្សព្វផ្សាយបច្ចេកទេសការការពារព្យាបាលជំងឺសត្វដោយម្ចាស់ការបន្តតាមរយះភ្នាក់ងារសុខភាពសត្វភូមិដែលនៅជិតពួកគាត់ស្រាប់។ សូមបញ្ជក់ផងដែរថានៅក្នុងខេត្តព្រៃវែងមានសត្វគោ ក្របីសរុបចំនួន ៣៧៥ ៩២៦ក្បាលក្នុងនោះគោសរុប៣៦១.០៦១ ក្របីសរុប ១៤.៨៦៥ក្បាល ចំពោះមុខនេះតាមការសម្រង់ស្ថិតិសត្វឈឺដុំពកស្បែកសរុបទូទាំងខេត្តមានសត្វឈឺសរុបចំនួន ៣៥០ក្បាល។