មន្ត្រីជំនាញបន្តយុទ្ធនាការចុះចាក់វ៉ាក់សាំងជម្ងឺឆ្លងសត្វគោ-ក្របីជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ២៧ សីហា ២០២១
124

សកម្មភាពការងារ របស់ការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី26ខែសីហាឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការយកចិត្តទុកដាក់ និងគាំទ្រ បង្កភាពងាយស្រូលពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

- លោកអនុប្រធានការិយាល័យ បានចូលរួមបើកវគ្គបណ្តុះបណ្តាលបណ្តុំអាជីវកម្មចិញ្ចឹមមាន់ របស់កម្មវិធី ASPIRE នៅស្រុកកំចាយមារ ។

សមាសភាពចូលរួម:

- លោក អ៊ុ សុខ ប្រធានកសិកម្ម ធនធានធម្មជាតិ និង បរិស្ថាន

- គ្រូបណ្តុះបណ្តាល - ក្រុមព្រឹក្សាឃុំ និង Cew

- កសិកររបណ្តុំ សរុប ៣៥នាក់ ស្រី១២នាក់ (ចែកចេញជា២ក្រុម) - សរុបអ្នកចូលរួម 39 នាក់ (ចែកចេញជា២ក្រុម) ។

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វរួមប្រចាំឆ្នាំៈ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់330 លេខ2មួយគ្រាប់290រៀល លេខ3តម្លៃ មួយ260រៀល ។

II- ផ្នែកបសុព្យាបាល ៖

១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។

២- ការព្យាបាលសត្វ៖ - ចុះព្យាបាលគោឈឺ បាន៣ក្បាល រោគសញ្ញា សង្ស័យជំងឺដុំពកស្បែក ។

៣- ការងារចាក់វ៉ាក់សាំង៖ - មន្រ្តីជំនាញបានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរ មូលដ្ឋានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី បានលទ្ធផលដូចខាងក្រោម គឺចាក់គោបាន ១០៤ក្បាល ក្របី២៥ក្បាលនៅស្រុកពោធិ៍រៀង និងពារាំង។

III- ផ្នែកផ្សព្វផ្សាយ ៖

- មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក) នឹងបច្ទេកទេសចិញ្ចឹមគោ ដល់កសិករបាន ៣ដង ៥១គ្រួសារ មានគោ១១៨ក្បាល បានផ្តល់ថ្នាំសំលាប់មេរោគ និងថ្នាំប្លឺមេទិលឡែនដល់ម្ចាស់សត្វដែលមានសត្វឈឺ ដើម្បីធ្វើអនាម័យទ្រុង និងលាបលើដុំពកបន្ត នៅស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកមេសាង ។

ចំនួនអ្នកចូលទស្សនា
Flag Counter