ពិធីប្រគល់ថ្នាំព្យាបាល និងថ្នាំលាបដល់មន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល ដើម្បីប្រើប្រាស់ក្នុងការអន្តរាគម ព្យាបាលជម្ងឺសត្វគោ-ក្របីជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ២៥ សីហា ២០២១
365

ព្រឹកថ្ងៃអង្គា ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែ​សីហា​ ឆ្នាំ២០២១​ ​ឯកឧត្តម ជឹម សុខ សមាជិក ក្រុមប្រឹក្សា​ខេត្តព្រៃវែង នឹងជា​អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពាមរក៍រួមជាមួយ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នឹងសហការីមន្ត្រីការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់​នឹងនេសាទខេត្តព្រៃវែងលោក​តំណាងក្រុមប្រឹក្សាឃុំ បានចុះជូបជាមួយលោកមេភូមិទាំង៧ភូមិ បងប្អូនប្រជាកសិករដែល​កំពុងទទួលរងបញ្ហាជំងឺដំពកស្បែកសត្វគោ​ក្របី ។

ដើម្បី​ចែកថ្នាំ​លាថ្នាំបព្យាបាលជំងឺគោក្របីជូនកសិករនៅឃុំព្រៃកណ្តៀង ស្រុកពាម​រក៍ខេត្តព្រៃវែង ។ នៅក្នុងខណះនោះដោយមើលឃើញគោក្របីប្រជាពលរដ្ឋមានជំងឺដុំពកស្បែករាតត្បាត យ៉ាងខ្លាំងខ្លា ហើយអង្គភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង មានការខ្វះខាតនូវថ្នាំព្យាបាលបន្ទាន់ ដោយឯកឧត្ត ជឹម ​សុខ​ បានជួយឧត្តម្ភ​ថវិកាចំនួន៤លានរៀល ដើម្បីចូលរួមចំណែកទិញថ្នាំសម្រាប់ព្យាបាល​ជំងឺសត្វជូនប្រជាកសិករ​បន្តទៀតផងដែរ។ សូមថ្លែងអំនគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះឯកឧត្តម ឧកញ្ញា ដែលមានសមានចិត្ត​ជួយឧបត្តម្ភគាំទ្រ សកម្មភាពដ៍ថ្លៃថ្លានេះ សូមគោរពជូនពរ​ឯកឧត្តម​នឹងលោកជំទាវនឹងក្រុមគ្រញសារ​សូមទទួលបាននូវពុទ្ឋពរទាំង​បួនប្រការ​គឺ អាយុ វណ្ណះ សុខះ ពលះ ​កុំបីឃ្លៀងឃ្លាតឡើយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter