សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ការងារការពារធនធានជលផល ៖
ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយមន្ត្រីរដ្ឋបាលជលផលបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅកន្លែងនេសាទសហគមន៍តេជោសង្គ្រោះសែនជ័យ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ដោយអនុវត្តបានចំនួន០១ ករណី ដោយបានបំផ្លាញចោលឧបករណ៍ស្បៃមុងនៅនឹងកន្លែងនេសាទរួមមាន៖
១. លូស្បៃមុងចំនួន៣១ មាត់
២. របាំងស្បៃមុងប្រវែង១.៥០០ ម៉ែត្រ
៣. បង្កោលចម្រឹងចំនួន៥១០ ដើម
៤. បានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញទម្ងន់១០ គក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម