មន្ត្រីជំនាញបន្តយុទ្ធនាការចុះផ្សព្វផ្សាយវិធានការការពារ និងព្យាបាលជម្ងឺដុំពកស្បែកសត្វគោក្របី (LSD)
ចេញ​ផ្សាយ ១៨ សីហា ២០២១
199

សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃអង្គារ៩កើត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី17ខែសីហាឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការយកចិត្តទុកដាក់ និងគាំទ្រ បង្កភាពងាយស្រួលពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេខេត្តព្រៃវែង បានឲ្យការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖ - លោកអនុប្រធានបានចូលរួមបើកវគ្គបណ្តុះបណ្តាលចិញ្ចឹមមាន់បន្តុំ ភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ។

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វ ៖

- ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់330 លេខ2មួយគ្រាប់290រៀល លេខ3តម្លៃ មួយ260រៀល ។

II- ផ្នែកបសុព្យាបាល ៖

១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។

២- ការព្យាបាលសត្វ៖ - ចុះព្យាបាលគោឈឺ បាន១៧ក្បាល រោគសញ្ញា សង្ស័យជំងឺដុំពកស្បែក ។

III- ផ្នែកផ្សព្វផ្សាយ ៖

- មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ដល់កសិករបាន៣ដង ៧គ្រួសារ មានគោ៤១ក្បាល បានផ្តល់ថ្នាំសំលាប់មេរោគ និងថ្នាំប្លឺមេទិលឡែនដល់ម្ចាស់សត្វដែលមានសត្វឈឺ ដើម្បីធ្វើអនាម័យទ្រុង និងលាបលើដុំពកបន្ត នៅស្រុកព្រះស្តេច ស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងក្រុងព្រៃវែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter