កិច្ចប្រជុំប្រចាំសប្តាហ៍ទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធ Video Conference Zoom ។
ចេញ​ផ្សាយ ១៧ សីហា ២០២១
159

ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦​ខែសីហា​ឆ្នាំ២០២១​ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី៣ ខែសីហា ឆ្នាំ២០២១ ជាមួយថ្នាក់ដឹកនាំមន្ទីរនឹងអង្គភាពជំនាញក្រោមឱវាទ ។

ដើម្បីបូកសរុបលទ្ឋផលសម្រេចបានក្នុងសប្តាហ៍កន្លងមកនឹងលើកទឹសដៅអនុវត្តបន្ត​ក្នុងសប្តាហ៍បន្ទាប់ ពាក់ពន្ឋ័នឹងការងារបង្ករបង្កើនផលដំណាំគ្រប់ប្រភេទ​តាមដានស្ថានភាពបញ្ហាកក្តាចង្រៃសត្វល្អិតបំផ្លាញដំណាំនឹងមានមានវិធានការទប់ស្កាត់ទាន់ពេលវេលា ផ្នែកផលិតកម្មបសុព្យាបាលត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការងារបន្តចាក់វាក់សាំងគោប្របិការពារជំងឺឆ្ងងសត្វ​ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនឹងបន្តខិតខំផ្សព្វផ្សាយវិធានការពារនឹងព្យាបាល​ជំងឺ ដុំពកស្បែកគោក្របី​ជូនប្រជាពលរដ្ឋអោយបានទួលំលាយ ថែមទៀត​ផ្នែកជលផលត្រូវបន្តការទប់ស្កាត់បទល្មើស បំផ្លិចបំផ្លាញធន់ធានជលផល​អោយបានខ្លាំងខ្លាថែមទៀតនឹងបន្តជំរុញបង្កើនផលិកម្មវារីវប្បកម្ម​គ្រប់ប្រភេទ​ចិញ្ចឹមត្រីកង្កែបបង្កង។​ល។ ផ្នែកនីតិកម្មកសិកម្ម​ត្រូវត្រួតពិនិត្យ​ពង្រឹងការអនុវត្តច្បាប់គ្រប់គ្រងសម្ភារះកសិកម្ម​មានជី កសិកម្ម​ថ្នាំកសិកម្ម ក្នុងគោលបំណងពង្រឹងគុណភាពបមាណីកសិកម្មជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងផលិតកម្មដំនណាំមានប្រសិទ្ឋភាពល្អ ផ្នែកផ្សព្វផ្សាយកសិកម្ម​បន្តធ្វើពត៌មានបច្ចេកទេសនានា ខិតបណ្ណ បទយកការ​ណ៍នានាដើម្បីផ្សព្វផ្សាយ អោយបានទំលំលាយ តាមគ្រប់មធ្យោបាយដូចជាប្រពន្ឋ័ទំនាក់ទំងសង្គម​គេហទំព័រ​របស់មន្ទីរ ជាដើម ផ្នែកគ្រប់គ្រងសហគមន៍កសិកម្ម ខិតខំគ្រប់គ្រងពត៏មានដើមទុនអាជីវកម្មសហគម៍ ស្វែងរកដៃគូរជួយគាំទ្រគ្រប់លទ្ឋភាពដល់សហគមន៍ អោយបានរឹងមាំពិសេសរកដើមទុនគាំទ្រផ្នែកទីផ្សារសហគមន៍​កសិករក្នុងស្ថានភាពបរិបទកូវីដ១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter