សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃចន្ទ៨កើត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី16ខែសីហាឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការយកចិត្តទុកដាក់ និងគាំទ្រ បង្កភាពងាយស្រួល ពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖
I- ការងារផលិតកម្ម
១- ស្ថិតិសត្វរួមប្រចាំឆ្នាំ ៖+គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់330 លេខ2មួយគ្រាប់290រៀល លេខ3តម្លៃ មួយ260រៀល ។
៣-ការបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតជ្រូកបាន៣ក្បាល នៅកំពង់ត្របែក ។
៤-ការដាំដំណាំចំណីសត្វ ៖ - ចុះពិនិត្យការដាំដំណាំចំណីសត្វ របស់កសិករ នៅស្រុកកំចាយមារ មានដាំដំណាំចំណីសត្វ លើទំហំដី ០.៧ហត ។
II- ផ្នែកបសុព្យាបាល
១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។
២- ការងារចាក់វ៉ាក់សាំង៖ - ចុះចាក់វ៉ាក់សាំងការពារជំងឺ សារទឹក គោ លទ្ធផលចាក់បានគោ៥៧៦ក្បាល ក្របី១៣ក្បាល ស្រុក ពាមជរ និងស្រុកព្រះស្តេច។
៣- ការព្យាបាលសត្វ៖ - ចុះព្យាបាលគោឈឺ បាន២១ក្បាល រោគសញ្ញា សង្ស័យជំងឺដុំពកស្បែក ។
III- ផ្នែកផ្សព្វផ្សាយ
- មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ដល់កសិករបាន៤ដង ១៤៣គ្រួសារ មានគោ២៥១ក្បាល និងចែកថ្នាំ ប្លឺមេទិលឡែនដល់ម្ចាស់សត្វដែលមានសត្វឈឺ ដើម្បីលាបលើដុំពកបន្ត នៅស្រុកពារាំង ស្រុកបាភ្នំ ស្រុកមេសាង ស្រុកពោធិ៍រៀង និងស្រុកកំពង់ត្របែក ។