ចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក) នឹងបច្ទេកទេសចិញ្ចឹមគោ ជូនដល់ប្រជាពលរដ្ឋ
ចេញ​ផ្សាយ ១៦ សីហា ២០២១
246

សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃសៅរ៍-អាទិត្យ ៦-៧កើត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី14-15ខែសីហាឆ្នាំ2021 ក្នុងបរិបទCovid-19 ដោយមានការយកចិត្តទុកដាក់ និងគាំទ្រ បង្កភាពងាយស្រួល ពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វរួមប្រចាំឆ្នាំ ៖+គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់330 លេខ2មួយគ្រាប់290រៀល លេខ3តម្លៃ មួយ260រៀល ។

៣-ការបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតជ្រូកបាន2ក្បាល នៅកំពង់ត្របែក ។

៤-ការងារចិញ្ចឹមសត្វ ៖ - ចុះពិនិត្យការចិញ្ចឹមជ្រូករបស់កសិករឈ្មោះ សឿន ចិត្ត មានមេជ្រូក២ក្បាល និងកូនទើបកើត ២០ក្បាល បាបណែនាំឲ្យម្ចាស់សត្វ កំដៅកូនជ្រូកនៅពេលមេឃ ត្រជាក់ ចាក់ជាតិដែក ចាក់វ៉ាក់សាំង និងអនុវត្តន៍ វិធានជីវៈសុវត្ថិភាព ។

II- ផ្នែកបសុព្យាបាល ៖

១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។

២- ការងារចាក់វ៉ាក់សាំង៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិសហ ការជាមួយអាជ្ញាធរ ភូមិ ឃុំ ចុះចាក់វ៉ាក់សាំងការពារជំងឺ សារទឹក គោ ក្របី របស់ប្រជាពលរដ្ឋ លទ្ធផលចាក់បានគោ៤៧៤ក្បាល ក្របី៨ក្បាល ស្រុក ពាមជរ ។

៣- ការព្យាបាលសត្វ៖ - មន្រ្តីជំនាញបានចុះព្យាបាលគោឈឺ បាន៥២ក្បាល រោគសញ្ញា សង្ស័យដុំពកស្បែក ។

III- ផ្នែកផ្សព្វផ្សាយ ៖ - មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ដល់កសិករបាន៩ដង ១៣៦គ្រួសារ មានគោ២៨៧ក្បាល នៅស្រុកពារាំង ស្រុកបាភ្នំ ស្រុកព្រះស្តេច ស្រុកពាមជរ ស្រុកពាមរក៍ ស្រុកកំពង់ត្របែក ។

ចំនួនអ្នកចូលទស្សនា
Flag Counter