ផ្នែករដ្ឋបាលជលផល ចុះទប់ស្កាត់ និងបង្រ្គាបបទល្មើសជលផលបានចំនួន២ករណី
ចេញ​ផ្សាយ ១២ សីហា ២០២១
130

សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ៖

ទី១. ការងារការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវបានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្រាបបទល្មើសជលផលនៅបឹងស្បហ៍ ឃុំដំរីពួន ស្រុកស្វាយអន្ទរ និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅភូមិស្លែង ឃុំធាយ ស្រុកបាភ្នំ ដោយអនុវត្តបានសរុបចំនួន ០២ ករណី ដោយបានបំផ្លាញចោលឧបករណ៍ស្បៃមុងនៅនឹងកន្លែងនេសាទរួមមាន៖

១. លូស្បៃមុងចំនួន ៩១ មាត់

២. របាំងស្បៃមុងប្រវែង២.៥៨០ ម៉ែត្រ

៣. បង្កោលចម្រឹងចំនួន ១.១៨៥ ដើម

៤. បានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញទម្ងន់ ៥៥ គក្រ។

ទី២. ការងារស្រះជម្រកត្រីសហគមន៍ ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងអាជ្ញាធរមូលដ្ឋាន ឃុំព្រៃរំដេង ឃុំច្រេស ឃុំពោធិ៍រោង ស្រុកមេសាង បានរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍ស្រះជម្រកត្រីបឹងមេសាងឡើងវិញ ។ ជាលទ្ធផលគឺជ្រើសរើសបានគណៈកម្មការសហគមន៍ថ្មីចំនួន ៩ នាក់ ក្នុងនោះមានស្រី ១ នាក់ (ប្រធាន១នាក់ អនុប្រធាន ២ នាក់ និងសមាជិក ៦នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter