សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
ទី១. ការងារការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវបានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្រាបបទល្មើសជលផលនៅឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅឃុំពាមមានជ័យ ស្រុកពាមរក៍ ដោយអនុវត្តបានសរុបចំនួន ០២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។
វត្ថុតាងត្រូវបានបំផ្លាញចោលរួមមាន ៖
១. លូស្បៃមុងចំនួន ៥៨ មាត់
២. របាំងស្បៃមុងប្រវែង២.១៤០ ម៉ែត្រ
៣. បង្កោលចម្រឹងចំនួន ១.០០៥ ដើម
៤. បានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញទម្ងន់ ៤៥ គក្រ។
ទី២. ការងារស្រះជម្រកត្រីសហគមន៍ ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងអាជ្ញាធរមូលដ្ឋានអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋមកពីអណ្តូង និងភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ បានរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍ស្រះជម្រកត្រីបឹងលើឡើងវិញ ។ ជាលទ្ធផលគឺជ្រើសរើសបានគណៈកម្មការសហគមន៍ថ្មីចំនួន ៩ នាក់ ក្នុងនោះមានស្រី ២ នាក់ (ប្រធាន១នាក់ អនុប្រធាន ២ នាក់ និងសមាជិក ៦នាក់)។