សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃអង្គារ ២កើត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី10 ខែសីហាឆ្នាំ2021 ដោយមានការយកចិត្តទុកដាក់ គាំទ្រ និងបង្កភាពងាយស្រួល ពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ឲ្យការិយាល័យផលិតកម្ម និងបសុព្យាបាលចុះអនុវត្តការងារដូចខាងក្រោម ៖
I- ការងារផលិតកម្ម ៖
១- ស្ថិតិសត្វរួមប្រចាំឆ្នាំ៖
-គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល
-ទា 629656ក្បាល មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖
- ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់330 លេខ2មួយគ្រាប់290រៀល លេខ3តម្លៃ មួយ260រៀល ។
៣-ការងារចិញ្ចឹមសត្វ ៖
- ចុះពិនិត្យ ការចិញ្ចឹមជ្រូក នៅភូមិពាមកោះ ឃុំពាមរក៍ស្រុកពាមរក៌ មានជ្រូកសាច់9ក្បាល មេ1ក្បាល បានណែនាំ អំពីការធ្វើអនាម័យ សំអាត ទ្រុង ស្នូក ចំណី ជាប្រចាំ ។
- ចុះពិនិត្យការសាងសង់ទ្បជីវឌស្ម័ន នៅស្រុកស៊ីធរកណ្តាល ។
- ចុះពិនិត្យការដាំស្មៅរបស់កសិករ នៅភូមិជាចជួរ ឃុំ ជាច មានផ្ទៃដីដាំស្មៅចំនួន0.20ហិកតា
II- ផ្នែកបសុព្យាបាល ៖
១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។
២- ការងារចាក់វ៉ាក់សាំង៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ិខភាពសត្វភូមិសហការជាមួយអាជ្ញាធរ ភូមិ ឃុំ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក គោ ក្របី ប្រជាពលរដ្ឋ លទ្ធផលចាក់បានគោ213ក្បាល ស្រុក ពារាំង ។
III- ផ្នែកផ្សព្វផ្សាយ ៖
- មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ដល់កសិករបាន១១គ្រួសារ មានគោ៧២ក្បាល នៅស្រុកស្វាយអន្ទរ ស្រុកពោធិ៍រៀង ស្រុកពាមរក៍ ស្រុកព្រះស្តេច ស្រុកពារាំង ។