ផ្នែករដ្ឋបាលជលផល ចុះ ស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្គាបបទល្មើសជលផលបានចំនួន២ករណី ។
ចេញ​ផ្សាយ ១០ សីហា ២០២១
119

សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ៖

ទី១. ការងារការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវបានដឹកនាំសង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្រាបបទល្មើសជលផលនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅកន្លែងអភិរក្សជលផលកពង់ចំណារ ឃុំបាបោង ស្រុកពាមរក៍ ដោយអនុវត្តបានសរុបចំនួន ០២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។

វត្ថុតាងត្រូវបានបំផ្លាញចោលរួមមាន ៖

១. លូស្បៃមុងចំនួន ៥៨ មាត់

២. របាំងស្បៃមុងប្រវែង១.៦៥០ ម៉ែត្រ

៣. បង្កោលចម្រឹងចំនួន ១.០៣០ ដើម

៤. បានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញទម្ងន់៧០ គក្រ។

ទី២. ការងារស្រះជម្រកត្រីសហគមន៍ ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងអាជ្ញាធរមូលដ្ឋានឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល បានរៀបចំបោះឆ្នោតជ្រើសគណៈកម្មការសហគមន៍ស្រះជម្រកត្រីបឹងផ្លាំងឡើងវិញ ។ ជាលទ្ធផលគឺជ្រើសរើសបានគណៈកម្មការសហគមន៍ថ្មីចំនួន ៩ នាក់ ក្នុងនោះមានស្រី ២ នាក់ (ប្រធាន១នាក់ អនុប្រធាន ២ នាក់ និងសមាជិក ៦នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter