សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
ទី១. ការងារការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងមន្ត្រីក្រោមឱវាទ ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅកន្លែងអភិរក្សជលផលអន្លង់គល់ ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្ដព្រៃវែង អនុវត្តបាន១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។
វត្ថុតាងត្រូវបានបំផ្លាញចោលរួមមាន ៖
១. លូស្បៃមុងចំនួន ២២ មាត់
២. របាំងស្បៃមុងប្រវែង១.១០០ ម៉ែត្រ
៣. បង្កោលចម្រឹងចំនួន ៥២០ ដើម
៤. បានចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញទម្ងន់២០ គក្រ។
ទី២. ការងារបណ្ដុះបណ្ដាលធនធានមនុស្ស ៖ លោក សុខ ស៊ីណាត នាយសង្កាត់រដ្ឋបាលជលផលពាមជរ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រមូលស្ថិតិផលនេសាទតាមប្រព័ន្ធឌីជីថល រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល (ពីថ្ងៃទី០៣ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម