សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃសុក្រ១៣រោច ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី6 ខែសីហាឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹម សត្វ ក៍ដូចជាសុខភាពសត្វ និងសុខភាពសារធារណះ ជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានអនុវត្តការងារដូចខាងក្រោម ៖
I- ការងារផលិតកម្ម ៖
១- ស្ថិតិសត្វ ៖ - ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់330 លេខ2មួយគ្រាប់290រៀល លេខ3តម្លៃ មួយ260រៀល ។
៣-ការងារបង្កាត់សិប្បនិម្មិត ៖ - ចុះបង្កាត់សិប្បនិម្មិតគោបាន១ក្បាល នៅខេត្តត្បូងឃ្មុំ
៤-ការងារចិញ្ចឹមសត្វ ៖ - មន្រ្តីជំនាញបានចុះពិនិត្យមេីលការចិញ្ចឹមទា និងណែ នាំពីបច្ចេកទេសចិញ្ចឺម ដល់កសិក ហ៊ាន ដឿន មានទា 2600ក្បាល នៅភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុក ពារាំង
II- ផ្នែកបសុព្យាបាល ៖
១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។
២- ការព្យាបាលសត្វ ៖ - ព្យាបាលគោបាន២+៤ក្បាល ស្រុកមេសាង។
III- ផ្នែកផ្សព្វផ្សាយ ៖
- មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ដល់កសិករបាន២គ្រួសារ មានគោ១៧ក្បាល នៅស្រុកមេសាង ស្រុកពាមជរ ។