កិច្ចប្រជុំស្តីពី"វឌ្ឍនភាពនៃការអនុវត្ត ផែនការ សកម្មភាព និងថវិកាកម្មវិធី-PB budget implementation" កម្មវិធី ASPIRE
ចេញ​ផ្សាយ ០៤ សីហា ២០២១
134

នៅវេលាម៉ោង២.០០នាទី រសៀលថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៣​ ខែសីហា​ឆ្នាំ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នឹងក្រុមមន្ត្រីតាមបណ្តាជំនាញនឹងលោកទីប្រឹក្សា កម្មវិធីApire ខេត្តព្រៃវែង​បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមលេខាធិការដ្ឋានកម្មវិធីAspire ថ្នាក់ជាតិ ក្រោមអធិបតីភាព​ឯកឧត្តម​ មាស ពិសិទ្ឋិ អនុរដ្ឋលេខាធិការក្រសួងកសិក​ម្ម រុក្ខា​ប្រមាញ់​ និងនេសាទ​នឹងជានាយកកម្មវិធីAspire ដោយមានការចូលរួមពីបណ្តាខេត្តចំនួន២៤ ខ្លឹមសារនឹងចំណុចសំខាន់ៗនៃការពិភាក្សារួមមាន៖

១.ពិនិត្យមើលវឌ្ឍនភាពការងារអនុវត្តបានរយះពេល​៦ ខែ ដើមឆ្នាំ

២.ពីការពារខ្លួនឯងជាមុន​ពិនិត្យមើលឡើងវិញនូវរាល់សកម្មភាពដែលអាចអនុវត្តបន្តបាន និងមិនអាចអនុវត្តបានក្នុងបរិបទកូវីដ១៩សម្រាប់ រយៈពេល៦ខែខាងមុខ

៣.ពិនិត្យមើលលទ្ឋភាពផែនការថវិការតាមផ្នែកខ្លះត្រូវសន្សំទុកសម្រាប់ឆ្នាំ២០២២ តាមអនុសាសន៍របស់IFAD កិច្ចប្រជុំនេះបានដំណើការទៅតាមប្រព័ន្ឋ Online zoom ។

ចំនួនអ្នកចូលទស្សនា
Flag Counter