រសៀល ថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំប្រចាំ ខែកក្តដា និងប្រចាំសប្តាហ៍ទី១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធ video conference zoom ។ ដើម្បីបូកសរុបលទ្ឋផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមបណ្តាជំនាញនីមួយៗ ប្រចាំ ខែ កក្តដា កន្លងមកនឹងលើកទឹសដៅអនុវត្តបន្តពិសេសការយកចិត្តទុកដាក់តាមដាននឹងចំរុញការងារបង្ករបង្កើនផលការប្រមូលផលស្រូវស្រាលដើមរដូវ បន្តការយកចិត្តទុកដាក់ចុះចាក់វ៉ាក់សាំងការពារសុខភាពសត្វគោក្របីនឹងសត្វចតុបាទផ្សេងទៀតជូនប្រជាលរដ្ឋ នឹងបន្តព្យាបាលជំងឺដុំពកលើស្បែកសត្វដែលកំពុងកើតមាននៅស្រុកខ្លះឲ្យទាន់ពេលវេលា ដើម្បីបង្កាទប់ស្កាត់ការឆ្លងរីករាលដាលអោយទាន់ពេលវេលា ក្នុងស្ថានភាពបរិបទកូវីដ១៩ ណែនាំបន្តពង្រឹងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលដោយត្រូវចាប់ផ្តើមពីការការពារខ្លួនឯងជាមុន ដោយត្រូវខិតខំអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ អោយបានជាប្រចាំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម