យុទ្ធនាការចាក់វាក់សាំងការពារជម្ងឺសាទឹក និងអុតក្តាមសត្វគោ-ក្របីជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ០៣ សីហា ២០២១
128

សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃចន្ទ៩រោច ខែ ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី2 ខែសីហាឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹម សត្វ ក៍ដូចជាសុខភាពសត្វ និងសុខភាពសារធារណះ ជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានអនុវត្តការងារដូចខាងក្រោម ៖

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វរួមប្រចាំឆ្នាំ៖

-គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល

-ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់330 លេខ2មួយគ្រាប់290រៀល លេខ3តម្លៃ មួយ260រៀល ។

៣-ការងារបង្កាត់សិប្បនិម្មិត ៖ - ចុះបង្កាត់សិប្បនិម្មិតជ្រូកបាន១ក្បាល នៅស្រុកកំពង់ត្របែក ។

II- ផ្នែកបសុព្យាបាល ៖

១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។

២-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារសារទឹកគោ ក្របី៖ លទ្ធផលចាក់បានគោ ៧៨៩ក្បាល ក្របី៥នៅស្រុកព្រះស្តេច និងស្រុកពោធិ៍រៀង និងវ៉ាក់សាំងប៉េស្តទាបាន៣៥០០ក្បាល នៅស្រុកពារាំង។

III- ផ្នែកផ្សព្វផ្សាយ ៖ - មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ដល់កសិករបាន១៦គ្រួសារ មានគោ១១៤ក្បាល នៅស្រុកបាភ្នំ ស្រុកស្វាយអន្ទរ ស្រុកពារាំង ស្រុកស៊ីធរកណ្តាល ស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក។

ចំនួនអ្នកចូលទស្សនា
Flag Counter