ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល
ចេញ​ផ្សាយ ០៣ សីហា ២០២១
117

សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ការងារការពារធនធានជលផល ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែងបានដឹកនាំផ្នែក សង្កាត់រដ្ឋបាលជលផលក្រោមឱវាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង អនុវត្តបានចំនួន០២ ករណី ពីបទនេសាទដោយឧបករណ៍ឆក់ និងស្បៃមុង 

ឧបករណ៍ត្រូវបានបំផ្លាញចោលមាន ៖

១. ឧបករណ៍ឆក់ចំនួន០១ គ្រឿង

២. អាគុយ៤០ អំពែ ចំនួន០១ គ្រឿង

៣. ដងឆក់ភ្ជាប់ខ្សែភ្លើងចំនួន០២ ដើម

៤. លូស្បៃមុងចំនួន២៧ មាត់

៥. របាំងស្បៃមុងប្រវែង ៩៩០ ម៉ែត្រ

៦. បង្គោលចម្រឹងចំនួន៤១០ ដើម

៧. ចាក់ត្រីលែងចូលក្នុងធម្មជាតិវិញទម្ងន់២០ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter