ការជម្រុញការអនុវត្តការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ផ្សព្វផ្សាយអំពីការចិញ្ចឹមសត្វបែបជីវសុវត្ថិភាព និងវិធានការការពារលើជំងឺដុំពកស្បែកគោ-ក្របី
ចេញ​ផ្សាយ ០២ សីហា ២០២១
156

សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃព្រហស្បត្តិ៍-សុក្រ៥-៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី29-30 ខែកក្កដាឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វ ក៍ដូចជាសុខភាពសត្វ និងសុខភាពសារធារណះ ជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានអនុវត្តការងារដូចខាងក្រោម ៖

- លោកប្រធាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានសហការជាមួយលោក នូវ នីកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសារធារណះ បសុព្យាបាល បានរៀបចំសិក្ខាសិលាស្តីពីការជម្រុញការអនុវត្តការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ផ្សព្វផ្សាយអំពីការចិញ្ចឹមសត្វបែបជីវសុវត្ថិភាព និងវិធានការការពារលើជំងឺដុំពកស្បែកគោ ក្របី នៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ដែលមានការចូលរួមពីលោក ឃី យូខេង អនុប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក លោកស្រីជាមន្រ្តីនៃអគ្គនាយដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ លោកក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងកសិករចំនួន១២នាក់ ស្រី៦នាក់។ដែលមានសកម្មភាពដូចខាងក្រោម ÷

១- ធ្វើការផ្សព្វផ្សាយពីការចិញ្ចឺមសត្វបែបជីវសុវត្ថិភាព វិធានការការពារជំងឺដុំពកស្បែក និងចែកខិត្តប័ណ្ណជំងឺដុំពកស្បែកដល់អ្នកចូលរួមទាំងអស់ ។

២- ជម្រុញកសិករឲ្យដាំដំណាំចំណីសត្វ និងពន្យល់ ពីអត្ថប្រយោជន៍ នៃការប្រាស់ឡជីវឧស្ម័ន

៣- ចុះផ្ទាល់ដល់ផ្ទះកសិករដែលមានសត្វឈឺ

៤- បង្ហាញរោគសញ្ញាជំងឺដុំពកស្បែក

៥- ធ្វើបង្ហាញពីការព្យាបាល (លាងសំអាតលើខ្លួនសត្វដោយទឺកសាប៊ូ បាញ់ថ្នាំប្លឺមេទិលឡែនលើដុំពក ប្រើប្រាស់ថ្នាំបញ្ចុះកំដៅ ថ្នាំវិតាម៉ីន និងអង់ីប៊ីយ៉ូទិក )

៦- ធ្វើអនាម័យទ្រុង និងដុតធូបមូស ដើម្បីការពារមូស រុយ ឬសង្កែ ខាំចម្លងទៅសត្វផ្សេងទៀតនៅក្នុងក្រោល

៧- បាញ់ថ្នាំសំលាប់មេរោគតាមទ្រុងចិញ្ចឺម

៨- ធ្វើការត្រួតពិនិត្យចរាចរសត្វ និងពន្យល់ពីជំងឺដុំពកស្បែក ដល់អាជីវករដឺកជញ្ជូនសត្វ(គោ ក្របី) និងបាញ់ថ្នាំសំលាប់មេរោគលើមធ្យោបាយដឺកជញ្ជូនសត្វផងដែរ ។

៩- ចែកថ្នាំ និងសម្ភារះបរិក្ខាបសុពេទ្យមួយចំនួនមកការិយាល័យ ដើម្បីទុកអន្តរាគមន៍បន្ត

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វ ៖

- ស្ថិតិសត្វរួមប្រចាំឆ្នាំ +គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល +ទា 629656ក្បាល មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុត មាន់លេខ1តម្លៃ មួយគ្រាប់330 លេខ2មួយគ្រាប់290រៀល លេខ3តម្លៃ មួយ260រៀល ។

II- ផ្នែកបសុព្យាបាល ៖

១- ការងារសុខភាពសារធារណៈ៖ - ចុះពិនិត្យអានាម័យ សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។

២-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារសារទឹកគោ ក្របី៖ លទ្ធផលចាក់បានគោ ៤៦៥ក្បាល ក្របី២ក្បាល នៅស្រុកព្រះស្តេច។

III- ផ្នែកផ្សព្វផ្សាយ ៖ - មន្រ្តីជំនាញបានចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ដល់កសិករបាន៦គ្រួសារ មានគោ២៦ក្បាល នៅស្រុកបាភ្នំ ស្រុកស្វាយអន្ទរ ស្រុកពារាំង និងស្រុកពោធិ៍រៀង។

ចំនួនអ្នកចូលទស្សនា
Flag Counter