កិច្ចប្រជុំប្រចាំសប្តាហ៍ទី៤ ខែកក្តដា ឆ្នាំ២០២១ តាមប្រព័ន្ធ Video Conference Zoom ។
ចេញ​ផ្សាយ ២៧ កក្កដា ២០២១
445

នៅរសៀលថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំ កិច្ចប្រជុំប្រចាំសប្តាហ៍ទី៤ ខែកក្តដា ឆ្នាំ២០២១ តាមប្រព័ន្ធ Video Conference Zoom ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីថ្នាក់ដឹកនាំមន្ទីរ​លោកលោកស្រីនាយនាយរងខណ្ឌ​ទាំងពីរលោកលោកស្រីប្រធានអនុប្រធានការិយាល័យ ក្រោមឱវាទនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ​។ដើម្បីបូកសរុបលទ្ឋផលការងារសម្រេចបានប្រចាំសប្តាហ៍នឹងទឹសដៅការងារអនុវត្តបន្ត​ក្នុងស្ថានភាពនៃបរិបទកូវីដ1៩ តាមបណ្តាជំនាញរួមមានដូចខាងក្រោម៖

~ត្រូវយកចិត្តទុកដាក់តាមដាននឹងជម្រុញការងារបង្ករបង្កើនផលស្រូវរដូវវស្សានឹងការប្រមូលផលស្រូវស្រាលដើមរដូវ ព្រមទាំងសហការជាមួយសមត្ថកិច្ចពាក់ពន្ឋ័ច្រកទ្វាព្រុំដែនតាមដាន ពត៏មានតម្លៃស្រូវ នឹងសហការរកលទ្ឋភាពសម្របសម្រួលដល់អាជីវករទិញលក់ស្រូវជួយទិញស្រូវប្រជាពលរដ្ឋអោយអស់លទ្ឋភាព។​

~បន្តយកចិត្តទុកដាក់បន្តចាក់វាក់សាំងការពារជំងឺឆកលងសត្វជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ

~បនតយកចិត្ត​ទុកដាក់ជំរុញការចិញ្ចឹមសត្វគ្រប់ប្រភេទតាមតម្រូវការទីផ្សានឹងជួយព្យាបាលជំងឺសត្វ នឹងជំងឺ​ដុំពកស្បែកគោជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ក្នុងករណីកើតមានរាតត្បាតនានា

~បន្តយកចិត្តទុកដាក់សហការជាមួយគណះបញ្ជាការឯកភាពស្រុកទប់ស្កាត់បង្រាបបទល្មើសជលផលអោយបានដូចភ្លៀងរលឹម ជាពិសេសបទល្មើសឆក់ត្រីដោយប្រពន្ឋ័អគ្គីសនី ប្ញអាគុយ

~បន្តយកចិត្តទុកដាក់គំទ្រជំរុញការបង្កើនវារីវកម្ម ចិញ្ចឹមត្រី នឹងកង្កែប​ នឹងជូយផលិតខិត្តបណ្ណផ្សព្វផ្សាយតាមប្រពន្ឋ័ទំនាក់ទំនងសង្គមFB Page នូវផលិតផលដែលមានដើម្បីស្វែងរកទីផ្សារជូនប្រជាពលរដ្ឋ

~ត្រូវតាមដានការងារសាងសង់សំណង់អាគាលក់ផលិតផលរបស់សហគមន៍ដែលបានការគាំទ្រដោយកម្មវិធី​នឹងដៃគូរអភិវឌ្ឍន៍អោយឆាប់រួចរាល់តាមផែនការដែលបានគ្រោងទុក។

​ ~តាមដានត្រួតពិនិត្យ​ទប់ស្កាត់ការបន្លំបមាណីសម្ភារះកសិកម្មអោយបានជាប្រចាំ​នៅតាម បណ្តាឃ្លាំងស្តុកទីកន្លែងតាំងលក់(ជី.ថ្នាំ)នានាដើម្បីរក្សាបានគុណភាពសម្ភារះកសិកម្មជូនប្រជាពលរដ្ឋប្រើប្រាស់ប្រកបដោយទំនុកចិត្តខ្ពស់។​ សហការជាមួយសមត្ថកិច្ចពាក់ពន្ឋ័ទប់ស្កាត់ការលបលួចនាំចូលសម្ភារះ​ជីថ្នាំ​ខុសច្បាប់ អោយមានប្រសុទ្ឋិភាព។​ ~រកលទ្ឋភាពបន្តចែកចាយចាយកូនឈើជូនប្រជាពលរដ្ឋយកទៅដាំជាសហគមន៍សាលារៀន​វត្ត​អារាម ដីសាធារណះនានា បន្ថែមទៀត។ ~សំណូមពរមន្ត្រីរាជការបន្តការយកចិត្តទុកដាក់បំពេញការងារតាមភារះកិច្ចតាមការចាំបាច់ក្នុងដែនសមត្ថកិច្ច នឹងត្រូវចូលរួមយកចិត្តទុកដាក់ខ្ពស់គ្រប់បេលវេលាក្នុងការថែរក្សាសុខសុវត្ថិភាពផ្ទាល់ខ្លួនកុំអោយមានឆ្លងកូវីដ១៩​។

ចំនួនអ្នកចូលទស្សនា
Flag Counter