សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃសៅរ៍១៥ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញជាអធិបតីភាពក្នុង ពិធីលែងកូនត្រីពូជ នៅស្រះជម្រកត្រីធម្មជាតិបឹងកោះពាមរាំង ភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដោយបានលែងកូនត្រី និងកូនបង្កងសរុបចំនួន៣០.០០០ ក្បាល (ក្នុងនោះមាន កូនបង្កងចំនួន១០.០០០ ក្បាល កូនត្រីឆ្ពិន និងកូនត្រីកន្ធរចំនួន២០.០០០ ក្បាល) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម