សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃពុធ ១២ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។
ការងារការពារប្រភពធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍កំពអ់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានចុះទប់ស្កាត់ និងបង្ករាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍អង្គរអង្គ ស្រុកពាមជរ អនុវត្តបានចំនួន២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។
វត្ថុតាងត្រូវបានបំផ្លាញចោលរួមមាន ៖
១. លូស្បៃមុងចំនួន៥៨ មាត់
២. របាំងស្បៃមុងប្រវែង១.៤១០ ម៉ែត្រ
៣. បង្គោលចម្រឹងចំនួន៦៦០ ដើម
៤. ចាក់ត្រីលែងចូលទៅក្នុងធម្មជាតិវិញទម្ងន់៥០ គ.ក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម