សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃអង្គារ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី20 ខែកក្កដាឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹម សត្វ ក៍ដូចជាសុខភាពសត្វ និងសុខភាពសារធារណះ ជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានអនុវត្តការងារដូចខាងក្រោម ៖
I- ការងារផលិតកម្ម ៖
១-ស្ថិតិសត្វរួមប្រចាំឆ្នាំ៖ -គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល -ទា 629656ក្បាល មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់330 លេខ2មួយគ្រាប់290រៀលលេខ3តម្លៃមួយ260រៀល ។
៣-ការងារបង្កាត់សិប្បនិម្មិត ៖ - ចុះបង្កាត់សិប្បនិម្មិតគោ បាន1ក្បាលនៅស្រុកស្វាយអន្ទរ ។
៤-ការងារចិញ្ចឹមសត្វ ៖ - មន្រ្តីជំនាញបានចុះពិនិត្យការចិព្ចឹាមជ្រូក របស់កសិករ ផាត់ ផៃ នៅភូមិកណ្តាល ឃុំព្រៃរំដេង មានជ្រូកសាច់ចំនួន៤០ក្បាល មេ៥ក្បាល បានឲ្យគាត់ធ្វជីវសុវត្ថិភាពជាប្រចាំ។
II- ផ្នែកបសុព្យាបាល ៖
១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។
២-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកគោក្របី៖ លទ្ធផលចាក់បានគោ ២៩១ក្បាល ក្របី៤០ក្បាល នៅស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ។
៣-ការងារព្យាបាលសត្វ ៖ - មន្រ្តីជំនាញដឹកនាំភ្នាក់ងារសុខភាពសត្វ ចុះព្យាបាល គោឈឺ ២ក្បាល នៅឃុំកញ្ចំ ស្រុកពារាំង ។
III- ផ្នែកផ្សព្វផ្សាយ ៖ - លោកប្រធានការិយាល័យបា ដឺកនាំមន្រ្តីចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ដល់កសិករបាន២គ្រួសារ នៅស្រុកព្រះស្តេច។