សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃចន្ទ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី17 ខែកក្កដាឆ្នាំ2021 ស្ថិតក្នុងបរិ បទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វ ក៍ដូចជាសុខភាពសត្វ និងសុខភាពសារធារណះ ជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានអនុវត្តការងារដូចខាងក្រោម ៖
លោកប្រធាន អនុប្រធានការិយាល័យ បានប្រជុំតាមប្រព័ន្ធ Video Conference Zoom ដោយមានលោកប្រធានមន្ទីរជាប្រធានអង្គប្រជុំ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូលព័ត៍មាន ពីការអនុវត្ត សកម្មភាពការងារដែលបានអនុវត្ត១សប្តាហ៍កន្លងមក និងដាក់ផែនការអនុវត្ត បន្តទៀត តាមការិយាល័យនីមួយៗ ក្រោមឱវាទរបស់មន្ទីរ ។
I- ការងារផលិតកម្ម ៖
១- ស្ថិតិសត្វរួមប្រចាំឆ្នាំ៖-គោ361061ក្បាល ក្របី14865ក្បាល សេះ 346 ក្បាល ជ្រូក 14239ក្បាល ចៀម91ក្បាពពែ712ក្បាល -ទា 629656ក្បាល មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់330 លេខ2មួយគ្រាប់290រៀលលេខ3តម្លៃមួយ260រៀល ។
៣-ការងារបង្កាត់សិប្បនិម្មិត ៖ - ចុះបង្កាត់សិប្បនិម្មិតគោនៅស្រុកពាមជរ បាន1ក្បាល និងមន្រ្តីជំនាញស្រុកកំពង់ត្របែកបានពិនិត្យកូនជ្រូកបង្កាត់ដោយសិប្បនិម្មិត កើតនៅថ្ងៃទី17 កក្កដា 2021 មានកូនចំនួន17ក្បាល កូនជ្រូកទាំងអស់ និងមេមានសុខភាពល្អ បានណែនាំឲ្យគាត់ធ្វើការកំដៅកូនជ្រូកនៅ ពេលមេឃត្រជាក់ កាត់ធ្មេញ និងជាក់ជាតិដែកនៅពេលវាអាយុបាន៣ថ្ងៃ នៅភូមិដូងឃុំជ្រៃ ។
II- ផ្នែកបសុព្យាបាល ៖
១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។
២-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកគោក្របី៖ លទ្ធផលចាក់បានគោ ៣៤៨ក្បាល ក្របី៥ក្បាល នៅស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ។
៣-ការងារព្យាបាលសត្វ ៖ - មន្រ្តីជំនាញដឹកនាំភ្នាក់ងារសុខភាពសត្វ ចុះព្យាបាល គោឈឺ ១ក្បាលរបស់កសិករ សាន សុភា នៅភូមិកំពង់ស្វាយកើត ឃុំកំពង់ត្របែក គោរួម៧ក្បាល ចាប់ឈឺពីថ្ងៃ១៥ ខែកក្កដាឆ្នាំ២០២១ ។
III- ផ្នែកផ្សព្វផ្សាយ ៖ - មន្រ្តីចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ដល់កសិករបាន១គ្រួសារ មានគោសរុប៧ក្បាល នៅស្រុកកំពង់ត្របែក បានឱ្យគាត់ធ្វើអនាម័យ និងអនុវត្តវីធានជីសុវត្ថិភាព។