ផ្នែករដ្ឋបាលជលផលកំពង់លាវ ចុះទប់ស្កាត់ និងបង្រ្គាបបទល្មើសជលផលបានចំនួន២ករណី ។
ចេញ​ផ្សាយ ២០ កក្កដា ២០២១
146

សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃចន្ទ ១០ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។

ការងារការពារប្រភពធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវបានចុះទប់ស្កាត់ និងបង្គ្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍សង្គ្រោះសែនជ័យ និងកន្លែងអភិរក្សជលផលផ្លូវភក់ និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានចុះទប់ស្កាត់ និងបង្ករាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍បាបោង និងកន្លែងអភិរក្សជលផលកំពង់ចំណារ អនុវត្តបានចំនួន២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។

វត្ថុតាងត្រូវបានបំផ្លាញចោលរួមមាន ៖

១. លូស្បៃមុងចំនួន៦៨ មាត់

២. របាំងស្បៃមុងប្រវែង ១.៩៤០ ម៉ែត្រ

៣. បង្គោលចម្រឹងចំនួន៧៩០ ដើម

៤. ចាក់ត្រីលែងចូលទៅក្នុងធម្មជាតិវិញទម្ងន់ ៣៥ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter