ការប្រគល់ថវិកាសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជាជាទឹកប្រាក់ចំនួន ៦ ០០០ ០០០រៀល
ចេញ​ផ្សាយ ១៩ កក្កដា ២០២១
123

ព្រឹកថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២១ លោកស្រី ប៊ន វុទ្ធា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាតំណាង ដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង និងក្រុមការងារបាននាំយកថវិកាសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ៦ ០០០ ០០០៛ (ប្រាំមួយលានរៀល) ជូនដល់អ្នកស្រី មាស ស៊ីយឹម ភរិយាសព លោក គឹម សារ៉ាន់ អតីតមន្តី្រការិយាល័យ ផែនការ-គណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលបានទទួលមរណៈភាពកន្លងមក ។ នៅក្នុងពិធីប្រគល់ថវិកានោះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយស់ពីលោកស្រី មេភូមិលេខ១ ផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter