ថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្ត បានអញ្ជើញចូលរួម ពិនិត្យការចរាចរណ៍ទំនិញចេញ-ចូល នៅច្រកទ្វារព្រំដែនកោះរការ ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង នឹងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាលនៃអភិបាលខេត្តព្រៃវែង រួមដំណើដោយលោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរសាធារណះការនឹងដឹកជញ្ជូនខេត្ត អង្គភាពគយនឹងរដ្ឋករ មន្ត្រីនគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វាព្រំដែនកោះរការស្ថិតនៅស្រុកពាមជរ ។
ដើម្បីចុះពិនិត្យមើលលទ្ឋភាពសម្របសម្រួលជាមួយភាគីច្រកទ្វាវៀតណាម ក្នុងការរកលទ្ឋភាព មធ្យោបាយរៀបចំសម្រួលការលើកដាក់ដឹកជញ្ជូននាំចេញស្រូវរបស់ប្រជាពលរដ្ឋលក់ចេញក្រៅផ្លូវការទៅប្រទេសវៀតណាមក្នុងខណះភាគីវៀតណាមបិទការឆ្លងកាត់ប្ញុនាំចូលបណ្តោះអាសន្នមូលហេតុដោយត្រូវអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ។