សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង សម្រាប់ថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី14 ខែកក្កដាឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរ ឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វ ក៍ដូចជាសុខភាពសត្វ និងសុខភាពសារធារណះ ជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានអនុវត្តការងារដូចខាងក្រោម ៖
I- ការងារផលិតកម្ម ៖
១- ស្ថិតិសត្វ ៖
ស្ថិតិសត្វរួមប្រចាំឆ្នាំ៖ -គោ361061ក្បាល-ក្របី14865ក្បាល -សេះ 346 ក្បាល -ជ្រូក 14239ក្បាល -ចៀម91ក្បា -ពពែ712ក្បាល -ទា 629656ក្បាល -មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម
- ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់330រៀល លេខ2មួយគ្រាប់290រៀល លេខ3តម្លៃមួយ260រៀល ។
៣-ការងារបង្កាត់សិប្បនិម្មិត ៖ - ចុះបង្កាត់សិប្បនិម្មិតបាន១កន្លែងនៅស្រុកស៊ីធរកណ្តាល ។
II- ផ្នែកបសុព្យាបាល ៖
១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។
២-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកគោក្របី៖ លទ្ធផលចាក់បានគោ១៨៦ក្បាល ក្របី០ក្បាល នៅស្រុកព្រះស្តេច និងវ៉ាក់សាំងប៉េស្តទា២៥០០ក្បាល នៅស្រុកពារាំង។ ៣-ការងារព្យាបាលសត្វ ៖ - មន្រ្តីជំនាញបានដឺកនាំ ភ្នាក់ងារសុខភាពសត្វភូមិចុះព្យាបាលគោបាន១ក្បាល នៅស្រុកមេសាង។
III- ផ្នែកផ្សព្វផ្សាយ ៖ - មន្រ្តីចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ក្របីដល់កសិករបាន១គ្រួសារ នៅស្រុកមេសាង បានឱ្យគាត់ធ្វើអនាម័យ និងអនុវត្តវីធានជីសុវត្ថិភាព។