ផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់ក្រោមឱវាទចុះបង់ក្រាបបទល្មើសជលផលនៅស្រុកបាភ្នំ ខេត្តព្រៃវែង
ចេញ​ផ្សាយ ១៥ កក្កដា ២០២១
187

សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃពុធ ៥ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។

ទី១-ការងារការពារធនធានជលផល ៖ ខណ្ឌបានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់ក្រោមឱវាទចុះបង់ក្រាបបទល្មើសជលផលនៅស្រុកបាភ្នំ អនុវត្ដបានចំនួន០១ ករណី។

វត្តុតាងត្រូវបំផ្លាញចោលរួមមាន ៖

១. លូស្បៃមុងចំនួន១៩ មាត់

២. របាំងស្បៃមុងប្រវែង ៥២០ ម៉ែត្រ

៣. បង្គោលចម្រឹងចំនួន ២៦០ ដើម

៤. លែងត្រីចម្រុះទម្ងន់ ១០ គក្រ

ទី២- ការងារសហគមន៍នេសាទ ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយរដ្ឋបាលជលផល និងរដ្ឋបាលរង ស្រុកបាភ្នំ ចុះប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍នេសាទរោងដំរី ធ្វើការសម្ភាសន៍ ប្រមូលព័ត៌មាន សម្រាប់ការវាយតម្លៃ ស្ដីពីការលើកកម្ពស់សកម្មភាពយែនឌ័រ និងលុបបំបាត់ពលកម្មកុមារក្នុងវិស័យជលផល មានអ្នកចូលរួមសរុបចំនួន ៣៩ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter