សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃអង្គារ ៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។
ចេញ​ផ្សាយ ១៤ កក្កដា ២០២១
142

សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃអង្គារ ៤ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។

I-ការងារការពារធនធានជលផល ៖ ខណ្ឌបានដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងសង្កាត់ក្រោមឱវាទចុះបងក្រាបបទល្មើសជលផលនៅឃុំធាយ ស្រុកបាភ្នំ អនុវត្ដបានចំនួន០១ ករណី។

វត្តុតាងត្រូវបំផ្លាញចោលរួមមាន ៖

១. លូស្បៃមុងចំនួន១៧ មាត់

២. របាំងស្បៃមុងប្រវែង ៤០០ ម៉ែត្រ

៣. បង្គោលចម្រឹងចំនួន ១៩០ ដើម

៤. លែងត្រីចម្រុះទម្ងន់ ១០ គក្រ

II-ការងារសហគមន៍នេសាទ ៖ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានសហការជាមួយរដ្ឋបាលជលផល និងរដ្ឋបាលឃុំធាយ ស្រុកបាភ្នំ ចុះប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍នេសាទបឹងស្នេហ៍ធាយ ធ្វើសម្ភាសន៍ ប្រមូលព័ត៌មាន សម្រាប់ការវាយតម្លៃ ស្ដីពីការលើកកម្ពស់សកម្មភាពយែនឌ័រ និងលុបបំបាត់ពលកម្មកុមារក្នុងវិស័យជលផល មានអ្នកចូលរួមសរុបចំនួន ៣៦ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter