សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃអង្គារ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី13 ខែកក្កដាឆ្នាំ2021 ស្ថិតក្នុងបរិ បទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វ ក៍ដូចជាសុខភាពសត្វ និងសុខភាពសារធារណះ ជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានអនុវត្តការងារដូចខាងក្រោម ៖
-មន្រ្តីជំនាញរបស់ការិយាល័យ បានសហការណ៍ជាមួយមន្រ្តីអគ្គនាយកដ្ឋានចុះត្រួតពិនិត្យចំណីពាណិជ្ជកម្ម នៅលើទីផ្សារ និងកសិដ្ឋាន ។
I- ការងារផលិតកម្ម ៖
១- ស្ថិតិសត្វរួមប្រចាំឆ្នាំ៖ -គោ361061ក្បាល -ក្របី14865ក្បាល -សេះ 346 ក្បាល -ជ្រូក 14239ក្បាល -ចៀម91ក្បា -ពពែ712ក្បាល -ទា 629656ក្បាល -មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល លេខ2តម្លៃ 1គ្រាប់390រៀល ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់330 លេខ2មួយគ្រាប់290រៀលលេខ3តម្លៃមួយ260រៀល ។
៣-ការងារបង្កាត់សិប្បនិម្មិត ៖ - ចុះពិនិត្យកូនគោដែលបង្កាត់សិប្បនិម្មិតនៅស្រុកព្រះស្តេច ។
៤-ការងារឡជីវឧស្ម័ន៖ - ចុះត្រួតពិនិត្យ ឡជីវឧស្ម័ន នៅឃុំស៊ាងឃ្វាង ស្រុកកំចាយមារ និងឡនៅឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ស្ថានភាពឡជីវឧស្ម័ន មានស្ទះ ចង្រ្គាន មួយចំនួន មិនចេញហ្គាស បានជួសជុលហើយប្រើបានវិញ ក្រៅពីនេះនៅល្អប្រើប្រាស់បានធម្មតា។
II- ផ្នែកបសុព្យាបាល ៖
១- ការងារសុខភាពសារធារណៈ ៖ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពសុវត្ថិភាព សំរាប់អ្នកបរិភោគ ។
២-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកគោក្របី៖ លទ្ធផលចាក់បានគោ៣៤៣ក្បាល ក្របី២៥ក្បាល នៅស្រុកពារាំង និងស្រុកព្រះស្តេច។
៣-ការងារព្យាបាលសត្វ ៖ - មន្រ្តីជំនាញបានដឺកនាំ ភ្នាក់ងារសុខភាពសត្វភូមិចុះព្យាបាលគោបាន៣ក្បាល នៅស្រុកពោធិ៍រៀង និងស្រុកស្វាយអន្ទរ។
III- ផ្នែកផ្សព្វផ្សាយ ៖
- មន្រ្តីចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ក្របីដល់កសិករបាន៣គ្រួសារ នៅស្រុកស្វាយអន្ទរ និងស្រុកពោធិ៍រៀង។