នៅរសៀលថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២១ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោកបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង ជាមួយលោកលោកស្រីថ្នាក់ដឹកនាំមន្ទីរ លោកនាយនាយរងខណ្ឌ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផលលោកលោកស្រីប្រធានអនុប្រធានការិយាល័យនានាក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តប្រចាំសប្តាហ៍ទី២ ខែកក្តដា នឹងប្រចាំខែមិថុនា ឆ្នាំ២០២១ នឹងលើកទឹសដៅអនុវត្តបន្តក្នុងស្ថានភាពបរិបទកូវី១៩ តាមប្រពន្ឋ័ Video Conference Zoom ដើម្បីបង្រឹងគុណតម្លៃការងារផ្តល់សេវាបច្ចេកទេសនានារក្សាបាននូវការចូលរួមចំណែកទ្រទ្រង់សន្តិសុខស្បៀងនឹងចំណូលសេដ្ឋកិច្ចគ្រួសារតាមរយះនៃការបន្តផ្តល់សេវា រួមមាន ៖
១~យកចិត្តទុកដាក់តាមដាននឹងជំរុញការងារបង្ករបង្កើនផលដំណាំគ្រប់ប្រភេទមានស្រូវ បន្លែ ការចិញ្ចឹមសត្វ នឹងការចិញ្ចឹមត្រីកង្កែប ។ល។ តាមរយះការផ្តល់សេវាបច្ចេកទេនឹងគាំទ្រសម្ភារះបរិក្ខាធាតុចូលកសិកម្ម ក្នុងការបង្កើតបណ្តុំអាជីវកម្មផលិតកម្មគ្រប់ប្រភេទបន្ថែម ។
២~យកចិត្តទុកដាក់ខ្ពស់បន្តថែរក្សាសុខភាពសត្វតាមរយះនៃការចាក់វាក់សាំង គោ ក្របី ការពារជំងឺឆ្លងសត្វដូចជាការពារជំងឺសារទឹក ការពារជំងឺអុតក្តាម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងត្រូវចូលរួមយកចិត្តទុកដាក់រក្សាសុខសុវត្ថិភាពខ្លួនអោយចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវ វិធានការបីកុំ បីការពារ របស់រាជរដ្ឋាភិបាល អោយបានជាប្រចាំប្រកបដោយប្រសិទ្ឋភាព ។
៣~បន្តយកចិត្តទុកដាក់គាំទ្រផលិតកម្មចិញ្ចឹមត្រីនឹងបង្កែប ដើម្បីផ្គត់ផ្គង់នឹងជួយស្វែងរកទីផ្សារលក់ផលិតផលរក្សាសន្តិសុខស្បៀងក្នុងបរិបទកូវីដ១៩នេះ។
៤~បន្តការខិតខំរកលទ្ឋភាពគ្រប់គ្រងនឹងបណ្តុះកូនឈើគ្រប់ប្រភេទដើម្បីមានលទ្ឋភាពផ្តល់ជូនសហគមន៍ដាំដុះក្នុងរដូវវស្សានេះ។
៥~បន្តយកចិត្តទុកដាក់ត្រួតពិនិត្យគុណភាពសម្ភារះកសិកម្ម ដើម្បីរក្សាបានបមាណីកសិកម្ម ជី ថ្នាំកសិកម្ម ទប់ស្កាត់ផលិតផលក្លែងក្លាយ ជី ថ្នាំ កសិកម្មពីពួកឈ្មួញខិលខូចដែលតែងតែលបលួចនាំចូលខុសច្បាប់ពីប្រទេសជិតខាងនឹងក្លែងបមាណីកសិកម្មដើម្បីធានារក្សាគុណភាពគុណតម្លៃផ្តល់ទំនុកចិត្តការប្រើប្រាស់ជូនប្រជាពលរដ្ឋអោយបានកាន់តែប្រសើរឡើង..! !