សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង ៖ សម្រាប់ថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។
១/-ការងារទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើ ៖ បានចុះពិនិត្យ និងល្បាត នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើរមាសហែក(តាសួស) ស្រុកកំចាយមារ ខេត្តព្រៃវែង ពុំមានបទល្មើសជាក់ស្តែងទេ។ -នៅតែមានជនមិនស្គាល់មុខបន្តលួចដាំដំណាំដំឡូង មី ស្វាយចន្ទី នៅលើដីស្ថានីយ៏ ផ្សព្វផ្សាយនិងស្តារ ព្រៃឈើ តាសួស ។
២/-ការងារត្រួតពិនិត្យការចរាចរ ឈើ ៖ - ត្រួតពិនិត្យការចរាចរណ៏ឈើ អារចម្រុះប្រភេទចូល រោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ) ចំនួន០១លិខិត អនុញ្ញាតដឹកជញ្ជូនផល អនុផល ព្រៃឈើ(PC)តាមរថយន្ត០១ គ្រឿងស្មើនឹង១៧ម3 ២៧០ និងបានចេញ PCបន្ត០១ច្បាប់ឆ្ពោះទៅ កាន់ទិសដៅ ប្រើប្រាស់ក្នុងខេត្ត ។
៣/-ការងារគ្រប់គ្រងរោងសន្និធិ សិប្បកម្មកែច្នៃផល អនុផលព្រៃឈើ៖ -សង្កាត់រដ្ឋបាលព្រៃឈើមាន សម្ថកិច្ចបានបន្តចុះកាត់ស្តុក និងតាមដានការចរាចរណ៍ឈើ ចេញ-ចូលរោងសន្និធិ រោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើតាមដែនសមត្ថកិច្ចរៀង ខ្លួន។ -ផ្នែក និងសង្កាត់រដ្ឋបាលព្រៃ ឈើក្រោមឱវាទ បានបន្តចុះធ្វើវាយតម្លៃបន្តសុពលភាព លិខិតអនុញ្ញាត បង្កើតរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ប្រភេទ តូចសម្រាប់ឆ្នាំថ្មី(២០២១) រហូតមកដល់ ត្រឹមខែកក្កដា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលព្រៃឈើ ព្រៃវែងបានបន្តសុពលភាពនិងចេញលិខិត អនុញ្ញាតឲ្យបន្ត និងបង្កើតថ្មីចំនួន៩៣កន្លែង លើទីតាំងឆ្នាំចាស់(ឆ្នាំ២០២០) ចំនួន១១០កន្លែង។
៤/-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើក្រោមឱវាទ បានបន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែកនិងសង្កាត់រដ្ឋ បាល ព្រៃឈើ និងនៅសួន បណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ។
-ខណ្ឌរដ្ខបាលព្រៃឈើ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ បានចែកចាយកូនឈើ២៩០ដើម
-ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើព្រៃវែង បានផ្តល់កូនឈើ និងដាំកូនឈើប្រណិត(ធ្នង់ គ្រញូង)នៅបញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រៃវែងចំនួន១០០ដើម។
-ដើម្បីអបអរសាទរបុណ្យរុក្ខទិ វា៩កក្កដា ឆ្នាំ២០២១ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបានផ្សព្វផ្សាយ ចង់បដានៅតាម ទីប្រជុំជន និងតាម ស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់ រដ្ឋបាលព្រៃឈើ និងបានផ្តល់ កូនឈើនិងដាំឈើ នៅសា លាស្រុកស្វាយអន្ទរ និងទីបញ្ជា ការដ្ឋានកងរាជអាវុធហត្ថ សរុបចំនួន១ ១០០ដើម ។