សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃសុក្រ ១៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។
ចេញ​ផ្សាយ ១២ កក្កដា ២០២១
211

សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃសុក្រ ១៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។

ការងារការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍បឹងស្នេហ៍ធាយ នៅស្រុកបាភ្នំ ដោយអនុវត្ដបានចំនួន០១ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។

វត្ថុតាងត្រូវបំផ្លាញចោលមាន ៖

១- លូស្បៃមុងចំនួន ២៥ មាត់

២- របាំងស្បៃមុងប្រវែង ១ ១៥០ ម៉ែត្រ

៣- បង្គោលចម្រឹងចំនួន ៤០០ ដើម

៤- លែងត្រីចម្រុះទម្ងន់ ១០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter