សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង សម្រាប់ថ្ងៃសុក្រ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី9 ខែកក្កដាឆ្នាំ2021 ស្ថិតក្នុងបរិ បទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វ ក៍ដូចជាសុខភាពសត្វ និងសុខភាពសារធារណះ ជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យបានអនុវត្តការងារដូចខាងក្រោម ៖
I- ការងារផលិតកម្ម ៖
១-ស្ថិតិសត្វរួមប្រចាំឆ្នាំ៖ -គោ361061ក្បាល -ក្របី14865ក្បាល -សេះ 346 ក្បាល -ជ្រូក 14239ក្បាល -ចៀម91ក្បាល -ពពែ712ក្បាល -ទា 629656ក្បាល -មាន់ 2725847ក្បាល ។
២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល - ស៊ុតទទាលេខ2តម្លៃ1គ្រាប់390រៀល - ស៊ុតមាន់លេខ1តម្លៃមួយគ្រាប់330រៀល - ស៊ុតមាន់លេខ2តម្លៃមួយគ្រាប់290រៀល - ស៊ុតមាន់លេខ3តម្លៃមួយគ្រាប់260រៀល ។
៣-ការងារបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោបាន១ក្បាល នៅស្រុកកំពង់ត្របែក ។ ៤-ការងារឡជីវឧស្ម័ន - លោកប្រធានការិយាល័យ បានដឺកនាំមន្រ្តីប្រចាំការស្រុកចុះត្រួតពិនិត្យ ឡជីវឧស្ម័ន ដែលបានបញ្ចប់សុពលភាព នៅស្រុកស៊ីធរកណ្តាល។
II- ផ្នែកបសុព្យាបាល ៖
១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យសត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពគ្រប់គ្រាន់សំរាប់អ្នកបរិភោគ ។
២-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកគោក្របី៖ លទ្ធផលចាក់បានគោ ៦០ក្បាល ក្របី០ក្បាល នៅស្រុកពារាំង។
៣-ការងារព្យាបាលសត្វ ៖ - ភ្នាក់ងារសុខភាពសត្វភូមិបានព្យាបាលគោ1ក្បាលនៅភូមិទីតាងើយ ឃុំ រោងដំរី មានរោគសញ្ញា :មុខហើម ហៀរសំបោរ ក្អក អត់សុីចំណី ។ II- ផ្នែកផ្សព្វផ្សាយ ៖ - មន្រ្តីចុះផ្សព្វផ្សាយជម្ងឺ(ដុំពកលើស្បែក)នឹងបច្ទេកទេសចិញ្ចឹមគោ ក្របីដល់កសិករនៅភូមិឡឹក ឃុំ រំចេក ពីការផ្តល់ចំណី+ទឹកគ្រប់គ្រាន់ ក្រោលត្រូវមានមុងដាក់ការពារសត្វល្អិត(មូស បាប៉ោង រុយ សុច)ដែលជាភ្នាក់ងារចំឡងជម្ងឺដុំពកលើស្បែក ។