សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃព្រហស្បត៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ។
ចេញ​ផ្សាយ ០៩ កក្កដា ២០២១
144

សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃព្រហស្បត៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។

 ការងារការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍កំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកស៊ីធរកណ្ដាល និងនៅស្រុកពាមជរ ដោយអនុវត្ដបានចំនួន០២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។

វត្ថុតាងត្រូវបំផ្លាញចោលរួមមាន ៖

១- លូស្បៃមុងចំនួន ១៤ មាត់

២- របាំងស្បៃមុងប្រវែង ៤៧៥ ម៉ែត្រ

៣- បង្គោលចម្រឹងចំនួន ២២០ ដើម

៤- លែងត្រីចម្រុះទម្ងន់ ១០ គ.ក្រ ។

ចំនួនអ្នកចូលទស្សនា
Flag Counter