សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃព្រហស្បត្តិ៍១៤រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនិងថ្ងៃទី8ខែកក្កដាឆ្នាំ2021 ។
ចេញ​ផ្សាយ ០៩ កក្កដា ២០២១
126

សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែង សម្រាប់ថ្ងៃព្រហស្បត្តិ៍១៤រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនិងថ្ងៃទី8ខែកក្កដាឆ្នាំ2021 ស្ថិតក្នុងបរិ បទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពីលោកប្រធានមន្ទីរឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វ ក៍ដូចជាសុខភាពសត្វ និងសុខភាពសារធារណះ ជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យបានអនុវត្តការងារដូចខាងក្រោម ៖

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វរួមប្រចាំឆ្នាំ៖ -គោ361061ក្បាល -ក្របី14865ក្បាល -សេះ 346 ក្បាល -ជ្រូក 14239ក្បាល -ចៀម91ក្បាល -ពពែ712ក្បាល -ទា 629656ក្បាល -មាន់ 2725847ក្បាល ។

២-តំលៃផលិតផលសត្វ ៖ តំលៃស៊ុតមានតំលៃដូចខាងក្រោម - ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល​ - ស៊ុត​ទទាលេខ2តម្លៃ1គ្រាប់390រៀល​​ - ស៊ុត​មាន់លេខ1តម្លៃ​មួយគ្រាប់330រៀល​ - ស៊ុតមាន់លេខ2តម្លៃ​មួយគ្រាប់290រៀល​ - ស៊ុតមាន់លេខ3តម្លៃ​មួយគ្រាប់260រៀល ។

៣-ការងារបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតជ្រូកបាន២ក្បាល នៅស្រុកកំពង់ត្របែក និងគោបាន១ក្បាលនៅខេត្តស្វាយរៀង រួចបានចុះទៅពិនិត្យស្ថានភាព សុខភាពកូនគោដែលបានកើត ក្នងការបង្កាត់សិប្បនិម្មិតក្នុងស្រុកកំពង់ត្របែក ។

II- ផ្នែកបសុព្យាបាល ៖

១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ​សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពគ្រប់គ្រាន់សំរាប់អ្នកបរិភោគ​ ។

២-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកគោក្របី៖ លទ្ធផលចាក់បានគោ ៣៩១ក្បាល ក្របី៦ក្បាល នៅស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter