អបអរសាទរពិធីរុក្ខទិវាថ្ងៃ៩កក្តដា ឆ្នាំ២០២១ នៅខេត្តព្រៃវែង អបអរសាទរ រុក្ខទិវា ០៩ កក្កដា ថ្ងៃទី០៩ ខែកក្កដា ជាទិវាដ៍ឧត្តុងឧត្តមដែលមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដោយមានខណ្ឌរដ្ឋបាលព្រៃឈើជាសេនាធិការតែងតែសហការយ៉ាងល្អប្រសើរជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីរដ្ឋបាលក្រុងស្រុកដើម្បីរៀបចំប្រារព្ធពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណះអភិបាលខេត្តនឹងលោកជំទាវ ព្រមទាំងមានការចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ សិស្សានុសិស្ស ព្រះសង្ឃ អាចារ្យគណះកម្មាការវត្តនឹងក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ឆ្លៀតក្នុងឱកាសនេះដែ ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើ យើងខ្ញុំសូមសម្តែងនូវការអបអរសាទរ “រុក្ខទិវា ០៩ កក្កដា” ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ សត្វព្រៃគ្រប់ប្រភេទឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅរបស់យើងទាំងអស់គ្នា“រុក្ខទិវា” ជាពិធីមួយបានបង្ហាញឱ្យឃើញនូវទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋយើង សហការសាមគ្គីគ្នា ការពារ ថែរក្សាព្រៃឈើ និងដាំដើមឈើ ដើម្បីបរិស្ថានធម្មជាតិល្អ សម្រាប់ជាឧត្តមប្រយោជន៍របស់យើងទាំងអស់គ្នាផង និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផង។ ជាមួយនឹងការអបអរសាទរ « រុក្ខទិវា ០៩ កក្កដា » ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃវែង ខ្ញុំសូម « អរគុណសន្តិភាព » និងអន្តរស្ថាប័នពាក់ព័ន្ធនានាអជ្ញាធមូលដ្ឋានទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាដោយឡែកខេត្តព្រៃវែងក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថលឱ្យទទួលបានជោគជ័យដើម្បីប្រែក្លាយជា “កសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា” ។