ស្ថានភាពការងារបង្ករបង្កើនផលរដូវវស្សានឹងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២១ រួមមានដូចខាងក្រោម៖
ស្ថិតិកម្ពស់ទឹកភ្លៀង (ម.ម)៖ ទឹកភ្លៀងសរុបជាមធ្យមភាគ ៣៩៨.៩១ ។
១- ល្បឿនបង្កបង្កើនផលស្រូវរដូវវស្សា៖ -ព្រោះសរុប ២០៥,៤១៣ ហិតា -ស្រូវស្រាល ៨០,២៩៩ ហិតា -ស្រូវកណ្ដាល ៩៩,១២៩ ហិតា -ស្រូវធ្ងន់ ២៥,៩៨៥ ហិតា គិតជាភាគរយ ៨២.១៧ % ផ្ទៃដីផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមាន៤ស្រុកចំនួន ១០,៣២៨ ហិតា -ស្ដាបាន ២,១៤៤ ហិតា ។
២-ល្បឿនបង្កបង្កើនផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវវស្សា គិតពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១៖
ដំណាំសាកវប្បកម្ម៖ -អនុវត្តន៍សរុប ១,០១៥ ហិតា -បន្លែគ្រប់មុខ ១,០០៦ ហិតា -ពោតស ៩ ហិតា
ដំណាំឧស្សាហកម្ម៖ -អនុវត្តន៍សរុប ៤,៣៨២ ហិតា -ពោតក្រហម ២,៥១៧ ហិតា -ដំឡូងមី ១,០៣៥ ហិតា -សណ្ដែកបាយ ១៣៩ ហិតា -សណ្ដែកដី ៥៧ ហិតា -ល្ង ១៩១ ហិតា -អំពៅ ៤៣៨ ហិតា -ឈូក ៥ ហិតា
៣- ល្បឿនប្រមូលផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរយ:ពេលខ្លី រដូវវស្សា គិតពីថ្ងៃទ០៥ ខែកក្កដា ឆ្នាំ២០២១ ដំណាំសាកវប្បកម្ម៖ -ប្រមូលផលសរុប ៣,៥៥៥ តោន -បន្លែគ្រប់មុខ ៣,៥៥៥ តោន ។
៤-របាយការណ៍ស្វាយនាំស្វាយនាំចេញ ទៅប្រទេសវៀតណាម គិតទីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១៖ -ស្វាយនាំចេញសរុប ១១៦,៥៧៣ តោន -ស្វាយនាំចេញក្នុងសប្ដាហ៍ (គ្មាន) តោន -តម្លៃ(រៀល/គីឡូក្រាម) ៥០០ ៛ ។
៥- ស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀណាមគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១៖ សរុបបានចំនួន១,០៨៩,៥៩៤ តោន បើគិតចំណូលជាUSDបានចំនួន 273.024.952.00 ដោយឡែកក្នុងសប្ដាហ៍នេះសរុបមានចំនួន ៤២,២០៧ តោនបើគិតជាចំណូលជាUSDបានចំនួន10.551.750.00 - តម្លៃស្រូវ IR504 = ៩០០ រៀល - តម្លៃស្រូវ OM5451 = ៨៨០ រៀល ។