សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង ៖ សម្រាប់ថ្ងៃពុធ ១៣ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។
ការងារការពារធនធានជលផល ៖ ផ្នែករដ្ឋបាលជលផលកំពង់លាវ និងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅកន្លែងនេសាទសហគមន៍កំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង និងនៅស្រុកពាមជរ ដោយអនុវត្ដបានចំនួន០២ ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។
វត្ថុតាងត្រូវបំផ្លាញចោលមាន ៖
១- លូស្បៃមុងចំនួន ៣៥ មាត់
២- របាំងស្បៃមុងប្រវែង ៧៣៥ ម៉ែត្រ
៣- បង្គោលចម្រឹងចំនួន ៣៦០ ដើម
៤- លែងត្រីចម្រុះទម្ងន់ ១៥ គ.ក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម