សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃពុធ១៣រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​.២៥៦៥ ត្រូវនិងថ្ងៃទី07 ខែកក្កដា ឆ្នាំ2021 ។
ចេញ​ផ្សាយ ០៨ កក្កដា ២០២១
128

សកម្មភាពការងារការិយាល័យផលិតកម្មនឹងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទខេត្តព្រៃវែងសម្រាប់ថ្ងៃពុធ១៣រោច ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​.២៥៦៥ ត្រូវនិងថ្ងៃទី07 ខែកក្កដា ឆ្នាំ2021 ស្ថិតក្នុងបរិបទ COVID-19នេះ ដោយមានការចង្អុរបង្ហាញពី លោកប្រធានមន្ទីរ ឱ្យយកចិត្តទុកដាក់លើការងារចិញ្ចឹមសត្វជាក់ស្តែងនៅថ្ងៃនេះមន្រ្តីការិយាល័យបានអនុវត្តការងារដូចខាងក្រោម ៖

I- ការងារផលិតកម្ម ៖

១- ស្ថិតិសត្វរួមប្រចាំឆ្នាំ៖ -គោ361061ក្បាល -ក្របី14865ក្បាល -សេះ 346 ក្បាល -ជ្រូក 14239ក្បាល -ចៀម91ក្បាល -ពពែ712ក្បាល -ទា 629656ក្បាល -មាន់ 2725847ក្បាល ។

២-តំលៃស៊ុត ៖- ស៊ុតទាលេខ1តម្លៃ1គ្រាប់420រៀល​ - ស៊ុត​ទទាលេខ2តម្លៃ1គ្រាប់390រៀល​​ - ស៊ុត​មាន់លេខ1តម្លៃ​មួយគ្រាប់330រៀល​ - ស៊ុតមាន់លេខ2តម្លៃ​មួយគ្រាប់290រៀល​ - ស៊ុតមាន់លេខ3តម្លៃ​មួយគ្រាប់260រៀល ។

៣-ការងារបង្កាត់សិប្បនិម្មិត ៖ - មន្រ្តីជំនាញបានចុះបង្កាត់សិប្បនិម្មិតគោបាន ២ក្បាល នៅស្រុកពាមរក៍

II- ផ្នែកបសុព្យាបាល ៖

១- ការងារសុខភាពសារធារណៈ - ចុះពិនិត្យអានាម័យ​សត្វមុនពេលពិឃាត ក្រោយពេលពិឃាត កន្លែងតាំងលក់ និងធ្វើការបាញ់ថ្នាំសំលាប់មេរោគនៅទីសត្តឃាត ជាប្រចាំដេីម្បីធានានូវគុណភាពគ្រប់គ្រាន់សំរាប់អ្នកបរិភោគ​ ។

២-ការងារចាក់វ៉ាក់សាំង ៖ - មន្រ្តីជំនាញបានដឺកនាំភ្នាក់ងារសុខភាពសត្វភូមិ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកគោក្របី៖ លទ្ធផលចាក់បានគោ ៤៣៣ក្បាល នៅស្រុកពារាំង និងស្រុកស្វាយអន្ទរ ។

III- ផ្នែកផ្សព្វផ្សាយ ៖

- លោកអនុប្រធានការិយាល័យ បានដឺកនាំមន្រ្តីជំនាញ ចុះផ្សព្វផ្សាយពីជំងឺដុំពកលើស្បែក នៅផ្ទះកសិករចិញ្ចឹមគោបា និងកសិករចិញ្ចឺមគោ ក្នុងភូមិព្រៃស្នៀត ឃុំព្រៃ ស្នៀត ស្រុកពារាំង និងបានផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ឡជីវឧស្ម័នផងដែរ ដោយមានការចូល រួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្ម ជាតិ និងបរិស្ថាន និងអ្នកចិញ្ចឹមគោចំនួន5នាក់ ស្រី1នាក់។

- មន្រ្តីជំនាញរបស់ការិយាល័យបានចុះត្រួតពិនិត្យ ឡជីវឧស្ម័ន ដែលបានបញ្ចប់សុពលភាព នៅស្រុកបាភ្នំ។

ចំនួនអ្នកចូលទស្សនា
Flag Counter