សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង ៖ សម្រាប់ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២១ ។
១/-ការងារទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើ ៖ បានចុះពិនិត្យ និងល្បាត នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើរមាសហែក(តាសួស) ស្រុកកំចាយមារ ខេត្តព្រៃវែង ពុំមានបទល្មើសជាក់ស្តែងទេ។ -នៅតែមានជនមិនស្គាល់មុខបន្តលួចដាំដំណាំដំឡូង មី ស្វាយចន្ទី នៅលើដីស្ថានីយ៏ ផ្សព្វផ្សាយនិងស្តារ ព្រៃឈើ តាសួស ។
២/-ការងារត្រួតពិនិត្យការចរាចរ ឈើ ៖ - ត្រួតពិនិត្យការចរាចរណ៏ឈើ អារចម្រុះប្រភេទចូល រោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ) គ្មាន។
៣/-ការងារគ្រប់គ្រងរោងសន្និធិ សិប្បកម្មកែច្នៃផល អនុផលព្រៃឈើ៖ -សង្កាត់រដ្ឋបាលព្រៃឈើមាន សម្ថកិច្ចបានបន្តចុះកាត់ស្តុកបញ្ចប់ឆ្នាំដើម្បីប្តូរសៀវភៅកត់ ត្រាឈើចេញ-ចូលសម្រាប់ បន្ត ឆ្នាំថ្មី ។ -ផ្នែក និងសង្កាត់រដ្ឋបាលព្រៃ ឈើក្រោមឱវាទ បានបន្តចុះធ្វើវាយតម្លៃបន្តសុពលភាព លិខិតអនុញ្ញាត បង្កើតរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ប្រភេទ តូចសម្រាប់ឆ្នាំថ្មី(២០២១) រហូតមកដល់ពេលនេះយើងបន្តសុពលភាពនិងចេញលិខិត អនុញ្ញាតឲ្យបន្ត និងបង្កើតថ្មីចំនួន៩៣កន្លែង លើទីតាំងឆ្នាំចាស់(ឆ្នាំ២០២០) ចំនួន១១០កន្លែង។
៤/-ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើក្រោមឱវាទ បានបន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែកនិងសង្កាត់រដ្ឋ បាល ព្រៃឈើ និងនៅសួន បណ្តុះកូនឈើ សម្តេច ហ៊ុន សែន អ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង ។
-សង្កាត់រដ្ឋបាលព្រៃឈើ កំចាយមារបណ្តុះកូនឈើចម្រុះប្រភេទបន្ថែមបានចំនួន៥០០ ដើម ។ -ខណ្ឌរដ្ខបាលព្រៃឈើបានប្រគេនកូនឈើគគីរ និងធ្នង់២០០ដើមដល់វត្តចន្ទរង្សីហៅវត្ត ថ្មី នៅក្នុងក្រុងព្រៃវែង។ -ផ្នែករដ្ឋបាលព្រៃឈើព្រៃវែង និងសង្កាត់រដ្ឋបាលព្រៃឈើ កំចាយមារបានផ្តល់កូនឈើដល់ សាលាស្រុកកំចាយមារចំនួន ៥០០ ដើម សម្រាប់ដាំនៅតាមសាលារៀនដើម្បីអបអរសាទរ បុណ្យរុក្ខទិវា៩កក្កដា ។
-ដោយឡែកនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ សង្កាត់ រដ្ឋបាលព្រៃឈើកំចាយមារ បានចូលរួមជាមួយរដ្ឋបាលព្រៃ ឈើថ្នាក់កណ្តាលបានចុះពិនិត្យសួនសត្វបាយ៉ាប ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែល បានឈប់ដំណើរការជាបណ្តើរ នៅសល់តែ៣ប្រភេទសត្វព្រៃប៉ុណ្ណោះ(នៅសត្វខ្ទី១ក្បាល , ទន្សោងកាត់គោ០១ក្បាល និងក្រពើ០៨ ក្បាល)។
-ខណ្ឌផ្នែក និងសង្កាត់រដ្ឋបាល ព្រៃឈើ បានសហការជាមួយ កងរាជអាវុធហត្ថខេត្តដើម្បីស្រង់ទិន្នន័យ និងផ្ទៀងផ្ទាត់វត្ថុតាងផល អនុផល ព្រៃឈើដែលចាប់ឃាត់កន្លងមក ក្នុងដែនសមត្ថកិច្ច ខណ្ឌ រដ្ឋបាលព្រៃឈើព្រៃវែង (ខេត្តព្រៃវែង)។